Connect with us

អ្នកនាង សុខ សុម៉ាវត្តី និង កីឡាករ លី វ៉ាហេទ ចូលរោងការក្នុងពេលឆាប់ៗនេះ

អបអរសម្រាប់ថ្ងៃពិសេសរបស់អ្នកទាំងពីរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ អ្វីដែលប្រិយមិត្តចង់ដឹង ហើយតាមដាន ពីដំណឹងអ្នកនាង សុខ សុម៉ាវត្តី ថាតើពេលណាអ្នកនាង និង កីឡាករ លី វ៉ាហេទ ចូលរោងការ ពេលនេះ ការទន្ទឹងរង់ចាំ បានមកដល់ហើយ បន្ទាប់សំអាងការមួយ បានបង្ហោះនូវរូបថត Pre-Wedding ដែលបានប្រាប់ពីដំណឹងថា អ្នកទាំងពីរ គ្រោងចូលរោងការក្នុងពេលឆាប់ៗនេះហើយ។

អ្នកនាង សុខ សុម៉ាវត្តី មានទំនាក់ទំនងស្នេហាជាមួយលោក លី វ៉ាហេទ ដែលជាកីឡាករជម្រើសជាតិកម្ពុជា និងជាកីឡាកររបស់ក្លិបបាល់ទាត់អាជីព បឹងកេត គឺមានរយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកទាំងពីរទៅណាមកណាតែងតែទៅជាមួយគ្នា ហើយបង្ហោះរូបជាមួយគ្នាជាច្រើនលើកច្រើនសា ដែលធ្វើឱ្យមហាជនជាច្រើន បានដឹងពីទំនាក់ទំនងរបស់អ្នកទាំងពីរ។

អ្នកនាង សុខ សុម៉ាវត្តី បាននិយាយប្រាប់ថា៖ “គាត់មានទំនាក់ទំនងស្នេហាជាមួយលោក លី វ៉ាហេទ ពិតមែន ទោះជាអាយុរបស់គាត់ខុសគ្នាដល់ទៅជិត១០ឆ្នាំក៏ដោយ តែគាត់ស្រឡាញ់គ្នា ព្រោះគាត់ជាបុរសល្អ ហើយសុភាពរាបសារ ស្មោះត្រង់ មិនចេះកុហក គាត់តែងតែលួងខ្ញុំជានិច្ច នៅពេលខ្ញុំពិបាកចិត្ត”។

រូចថត Pre-Wedding របស់អ្នកនាង សុខ សុម៉ាវត្តី និងកីឡាករ លី វ៉ាហេទ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានបញ្ជាក់ថា អ្នកនាង សុខ សុម៉ាវត្តី និង លី វ៉ាហេទ នឹងចូលរោងការក្នុងពេលឆាប់ៗនេះ។ តើថ្ងៃពិសេសរបស់អ្នកទាំងពីរ នឹងមានតារាចម្រៀង តារាសម្តែង ល្បីៗណាខ្លះចូលរួម កុំភ្លេចរង់ចាំមើលទាំងអស់គ្នា៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម