Connect with us

Liverpool ត្រូវការមួយពិន្ទុ ដើម្បីឡើងទៅវគ្គបន្ទាប់នៃ Champion League ក្រោយស្មើជាមួយ Napoli

បរទេស៖ Liverpool បានត្រឹមស្មើគ្នា ១ ទល់នឹង១ ប៉ុណ្ណោះជាមួយ Napoli ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុ កាលពីយប់មិញ។

ក្រុមជើងឯកចាស់ ត្រូវគូប្រកួតនាំមុខមុនក្នុងវគ្គទីមួយ ស៊ុតបញ្ចូលទីដោយ Mertens នៅនាទី២១ ប៉ុន្តែនៅវគ្គទី២ ខ្សែការពារ Lovren បានតែតបញ្ចូលទីតាមស្មើឱ្យម្ចាស់ផ្ទះបានវិញនៅនាទី៦៥ ហើយលទ្ធផលស្មើគ្នានេះ ធ្វើឱ្យ Liverpool ត្រូវអ៊ុតមើលការប្រកួតចុងក្រោយ ដើម្បីឡើងទៅវគ្គបន្ទាប់។

ក្រុមការពារតំណែងជើងឯក នឹងត្រូវការយ៉ាងហោចណាស់មួយពិន្ទុ នៅក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេនៅឯទឹកដី Red Bull Salzburg ដើម្បីធានាដល់ការឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីធ្វើមិនបានល្អពេលប៉ះក្រុម Napoli ។

នេះមានន័យថា Liverpool នឹងត្រូវទៅជួបក្រុម Red Bull Salzburg នៅថ្ងៃទី១០ ខែធ្នូ ដែលត្រូវការត្រឹមស្មើ ឬសង្ឃឹមថា Napoli នឹងចាញ់ក្រុម Genk ៕

    Loading...

    ពេញនិយម