Connect with us

ស្ថានីយទូរទស្សន៍ CTN កំពុងសម្ងំផលិតខ្សែភាពយន្តបុរាណខ្នាតធំរឿង “ទេពធីតា ព្កុលមាស” ជាមួយនឹងព្រះរាជវត្តមានអ្នកអង្គម្ចាស់នរោត្តម “ជេនណា”

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយ អ្នកអង្គម្ចាស់ នរោត្តម “ជេនណា” ដែលតែងតែបង្ហាញព្រះកាយ នៅលើវេទិកាឆាកតន្ត្រីជាច្រើន ជាមួយនឹងសំឡេងយ៉ាងពិរោះយ៉ាងរណ្តំ ដក់ជាប់ដួងចិត្តប្រជាជនកម្ពុជា។ ប៉ុន្តែអ្វីដែលពុកម៉ែបងប្អូន ប្រហែលជាមិនទាន់បានដឹងនោះ គឺថា អ្នកអង្គម្ចាស់ នរោត្តម “ជេនណា” នឹងបង្ហាញព្រះកាយជាមួយខ្សែភាពយន្តភាគបុរាណ រឿង “ទេពធីតា ព្កុលមាស” ដែលគ្រោងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ។

ព្រះនាងសម្តែងជាតួអង្គ នាងព្កុលមាស ដែលជាតួមួយរូប ទទួលការធ្វើបាបយ៉ាងខ្លាំង ពីម្តាយចិញ្ចឹម និងប្អូនចិញ្ចឹមដ៏ឆ្នាស់ឆ្នើមឈ្មោះ ឆោមផ្កា ដែលពួកគេទាំងពីរ តែងតែឈ្នានីស វាយដំ ធ្វើបាបទៅលើព្រះនាងរហូត។

បើតាមអ្វីដែលផលិតករ បានប្រាប់មកគឺថា រឿងភាគខ្មែរមួយនេះ មានការចូលរួមសម្តែងពីតួអង្គវ័យក្មេងជាច្រើន ដែលគ្រប់គ្នាខ្លាចបំផុត គឺបញ្ហាសុខភាព ដោយឈុតខ្លះត្រូវថត ហាលខ្យល់ ហាលភ្លៀង និងយប់ជ្រៅ ប៉ុន្តែអ្វីគ្រប់យ៉ាង ខុសពីការបារម្ភ ពីព្រោះតួសម្តែងវ័យក្មេងទាំងអស់ រួមទាំងព្រះនាងតូច ជេនណា គឺពិតជារឹងមាំ និងមានទេពកោសល្យយ៉ាងខ្លាំង។

ដូច្នេះ សូមប្រិយមិត្តរង់ចាំតាមដានទស្សនាទាំងអស់គ្នា ថាតើ រឿងភាគខ្មែរមួយនេះល្អមើលប៉ុណ្ណា។ ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយនូវរឿងភាគដ៏ល្អពិសេសមួយនេះ ក្នុងពេលឆាប់ៗខាងមុខ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម