Connect with us

រកឃើញម្ចាស់ពាន Golden Boy ២០១៩ មិនមែន Mbappe ទៀតទេ

បរទេស៖ ខ្សែប្រយុទ្ធ Joao Felix របស់ក្លិប Atletico Madrid បានឈ្នះពានរង្វាន់ Golden Boy សម្រាប់កីឡាករអាយុក្រោម ២១ ឆ្នាំ ល្អបំផុតនៅអឺរ៉ុប។

កីឡាករអន្តរជាតិព័រទុយហ្កាល់វ័យ ២០ឆ្នាំរូបនេះ រកបាន ១៨គ្រាប់សម្រាប់ក្លិប Benfica កាលពីរដូវកាលមុន មុនពេលផ្ទេរទៅក្លិប Atletico នារដូវក្ដៅ ហើយគាត់បានស៊ុតបាល់បញ្ចូលទី ពីរគ្រាប់ក្នុងការបង្ហាញខ្លួននៅ La Liga ១០ដង សម្រាប់ Atletico នៅរដូវកាលនេះ។

Felix បាននិយាយថា៖ «ខ្ញុំពិតជាមានមោទនភាពណាស់។ នេះជាលើកទី ២ ហើយ ដែលកីឡាករមកពី Atletico Madrid បានឈ្នះពានរង្វាន់នេះ ហើយខ្ញុំពិតជារីករាយណាស់ » ។

ខ្សែប្រយុទ្ធស្លាបអន្តរជាតិអង់គ្លេស និងក្លិប Borussia Dortmund កីឡាករ Jadon Sancho អាយុ ១៩ ឆ្នាំបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ជាមួយកីឡាកររបស់ Bayer Leverkusen និងសញ្ជាតិអាល្លឺម៉ង់ Kai Havertz អាយុ ២០ឆ្នាំស្ថិតនៅលេខ៣៕

    Loading...

    ពេញនិយម