Connect with us

ព្យាករណ៍ EPL៖ តើ JM បន្តការឈ្នះជាមួយ Spurs ពេលប៉ះ Bournemouth ដែរឬទេ?

Admin យកខាងកូនក្រុមរបស់លោក JM ហើយ ចុះប្រិយមិត្តវិញ?

អង់គ្លេស៖ ចុងសប្ដាហ៍នេះ ការប្រកួតក្របខ័ណ្ឌ English Premier League (EPL) នឹងឈានដល់សប្ដាហ៍ទី១៤ ហើយ។ ក្រុមម្ចាស់ផ្ទះ Tottenham Hotspur ដែលទើបតែតែងតាំងអ្នកចាត់ការទូទៅថ្មី លោក Jose Mourinho នឹងទទួលស្វាគមន៍ក្រុមភ្ញៀវ Bournemouth នៅម៉ោង២២:០០នាទី ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ (ម៉ោងនៅកម្ពុជា)។

លោក Jose Mourinho បានមានកំណត់ត្រាឈ្នះ ១០០% ជាមួយ Spurs បន្ទាប់ពីដឹកនាំបាន ២ប្រកួត ពោលគឺឈ្នះ West Ham ដោយលទ្ធផល ៣-២ នៅ EPL និងឈ្នះក្រុម Olympiacos ដោយលទ្ធផល ៤-២ នៅពានរង្វាន់ UEFA Champions League ។

ការប្រកួតសប្ដាហ៍ទី១៣ របស់ក្រុមទាំងពីរ៖

-West Ham ២-៣ Tottenham Hotspur
-Bournemouth ១-២ Wolves

ចំណាត់ថ្នាក់ក្នុងតារាង EPL នៅសប្ដាហ៍ទី១៣៖

-Tottenham Hotspur ឈរលេខ១០ (១៧ពិន្ទុ)
-Bournemouth ឈរលេខ១១ (១៦ពិន្ទុ)

កីឡាករដែលអាចជាប់ជម្រើស១១នាក់ដំបូង៖

-Tottenham Hotspur (អ្នកចាំទី៖ Gazzaniga; ខ្សែការពារ៖ Aurier, Sanchez, Alderweireld, Rose; ខ្សែបម្រើការពារ៖ Winks, Ndombele; ខ្សែបម្រើប្រយុទ្ធ៖ Lucas Moura, Alli, Son; ខ្សែប្រយុទ្ធ៖ Kane)។
-Bournemouth (អ្នកចាំទី៖ Ramsdale; ខ្សែការពារ៖ S. Cook, Mepham, Ake; ខ្សែបម្រើការពារ៖ Smith, Lerma, L. Cook, Diego Rico; ខ្សែបម្រើប្រយុទ្ធ៖ H. Wilson, Fraser; ខ្សែប្រយុទ្ធ៖ Wilson) ។

កីឡាករអវត្តមាន៖

-Tottenham Hotspur៖ Lloris (អ្នកចាំទី), Lamela, Vorm និង Davies ។
-Bournemouth៖ Brooks, Stanislas, Daniels, Francis និង Billing ។

ប្រវត្តិជួបគ្នា ៥លើកចុងក្រោយ៖

-Bournemouth ១-០ Tottenham Hotspur (០៤ ឧសភា ២០១៩ កម្មវិធី EPL)
-Tottenham Hotspur ៥-០ Bournemouth (២៦ ធ្នូ ២០១៨ កម្មវិធី EPL)
-Bournemouth ១-៤ Tottenham Hotspur (១១ មីនា ២០១៨ កម្មវិធី EPL)
-Tottenham Hotspur ១-០ Bournemouth (១៤ តុលា ២០១៧ កម្មវិធី EPL)
-Tottenham Hotspur ៤-០ Bournemouth (១៥ មេសា ២០១៧ កម្មវិធី EPL)

ដូច្នេះ ៥ប្រកួតចុងក្រោយ ឃើញថា Tottenham Hotspur បានយកឈ្នះ Bournemouth ៤ដង និងចាញ់តែ ១ដងប៉ុណ្ណោះ។

“ការទស្សន៍ទាយរបស់ MyTV Plus សម្រាប់ជំនួបនេះ៖ Tottenham Hotspur ៣-១ Bournemouth”

នៅថ្ងៃចុងសប្ដាហ៍នេះ ស្ថានីយទូរទស្សន៍របស់ CBS នឹងផ្សាយបន្តផ្ទាល់ការប្រកួតរវាង Tottenham Hotspur ទល់នឹង Bournemouth នៅលើកញ្ចក់ទូរទស្សន៍ MyTV និង CNC នៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង២២:០០នាទីយប់តទៅ។ បន្ថែមពីនេះ CBS ក៏មានផ្សាយរវាង Southampton ទល់នឹង Watford នៅលើកញ្ចក់ទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង០០:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៩។ Manchester United ទល់នឹង Aston Villa នៅលើស្ថានីយទូរទស្សន៍ CTN, MyTV និង CNC ចាប់ពីម៉ោង២៣:៣០នាទី យប់ថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០១៩។ សម្រាប់ក្របខ័ណ្ឌ La Liga, CBS ក៏នឹងមានការផ្សាយបន្តផ្ទាល់ចំនួន ២គូផងដែរ។

កាលវិភាគការផ្សាយបន្តផ្ទាល់ មានដូចខាងក្រោម៖

 

    Loading...

    ពេញនិយម