ម្តាយលោក ឆន សុវណ្ណរាជ វះកាត់ទទួលបានជោគជ័យ ផុតពីគ្រោះថ្នាក់ហើយ
ឱ្យគាត់សប្បាយម៉េច បើម្តាយកំពុងសម្រាកនៅមន្ទីរពេទ្យ
ភ្នំពេញ៖ ថ្មីៗនេះ ប្រិយមិត្តជាច្រើនប្រាកដជាដឹងហើយ ប៉ុន្មានថ្ងៃនេះ តារាចម្រៀង តារាសម្តែង បានចូលរោងការផ្ទួនៗគ្នា ដូចជា លោក ប៉ែន ចំរ៉ុង ហើយមួយគូទៀត គឺអ្នកនាង សួស វិហ្សា។ ប៉ុន្តែមានតារាចម្រៀងមួយដួងទៀត ដែលបានទៅចូលរួមក្នុងពិធីមង្គលការរបស់លោក ប៉ែន ចំរ៉ុង ក៏ដូចជាអ្នកនាង សួស វីហ្សា គឺលោក ឆន សុវណ្ណរាជ បែរជាមានទឹកមុខដូចជាមិនសូវរីករាយសោះ ព្រោះម្តាយរបស់លោក កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយត្រូវវះកាត់ផងនោះ។
លោក ឆន សុវណ្ណរាជ បានបញ្ចេញសាររបស់ខ្លួន លើបណ្តាញសង្គម Instagram ដោយនិយាយថា៖ “ការវះកាត់បានជោគជ័យ ព្រះរស់របស់កូនៗបានធូរស្រាលហើយ សូមអរគុណគ្រប់យ៉ាង និងសូមអរគុណដល់ពុកម៉ែបងប្អូនមិត្តអ្នកគាំទ្រទាំងអស់គ្នា ដែលបានសួរសុខទុក្ខ និងជូនពរអ្នកម្តាយរបស់ខ្ញុំបាទ អរគុណណាស់”។
បន្ទាប់ពីម្តាយរបស់លោក ឆន សុវណ្ណរាជ វះកាត់បានជោគជ័យមក លោកក៏បានទៅចូលរួមពិធីមង្គលការរបស់លោក ប៉ែន ចំរ៉ុង តែក្រឡេកមើលទឹកមុខរបស់លោក ហាក់បីដូចជាមិនសូវរីករាយសោះ ព្រោះអារម្មណ៍កំពុងគិតពីម្តាយ។
ក្រោយពីឃើញលោក ឆន សុវណ្ណរាជ បង្ហោះរូបម្តាយចូលក្នុងបន្ទប់វះកាត់មក ក៏ឃើញមានហ្វេនរបស់លោកជាច្រើន បានចូល Comment ជូនពរម្តាយរបស់លោក ឆន សុវណ្ណរាជ សូមឱ្យអ៊ុស្រីឆាប់ជាពីជំងឺ និងមានសុខភាពល្អ ជារៀងរហូត៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍