Connect with us

CBS នឹងផ្សាយបន្តផ្ទាល់ការចាប់ឆ្នោតចែកពូល ជុំផ្តាច់ព្រ័ត្រពានរង្វាន់ EURO 2020 នៅថ្ងៃ៣០វិច្ឆិកា

ភ្នំពេញ៖ ក្រុមហ៊ុន CBS មានសេចក្ដីសោមនស្សរីករាយ នៅក្នុងការជូនដំណឹងដល់ទស្សនិកជនទាំងអស់ឱ្យបានជ្រាបថា CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ការចាប់ឆ្នោតចែកពូល ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប EURO 2020 ពីទីក្រុងប៊ូការ៉េស ប្រទេសរ៉ូម៉ានី។

ការចាប់ឆ្នោត នឹងប្រព្រឹត្តទៅនាយប់ថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១២អធ្រាត្រ ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page: CBS Sport ។ ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២រសៀល។

សូមជម្រាបថា ក្រុមចំនួន ២០ បានបញ្ចប់ការប្រកួតនៅវគ្គជម្រុះរួចរាល់ ដើម្បីឡើងទៅជុំផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២០ ពានរង្វាន់ EURO រួមមាន៖ អង់គ្លេស បារាំង រុស្ស៊ី បែលហ្ស៊ិក អ៊ីតាលី អ៊ុយក្រែន ប៉ូឡូញ អេស្ប៉ាញ ឆេក តួកគី ហ្វាំងឡង់ ស៊ុយអែត ហុល្លង់ អាល្លឺម៉ង់ អូទ្រីស ក្រូអាត ព័រទុយហ្គាល់ ស្វីស ដាណឺម៉ាក វែល និង ៤ ក្រុមទៀត មិនទាន់រកឃើញនៅឡើយ។

ដូច្នេះ សូមប្រិយមិត្តរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់ នៃការចាប់ឆ្នោតចែកពូលពានរង្វាន់ EURO 2020 ទាំងអស់គ្នា៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម