ពិតជាពិសេសជាមួយរឿងភាគខ្មែរថ្មី គឺផលិតឡើង ដើម្បីការអភិរក្សសត្វដំរី និងផ្សព្វផ្សាយពីទេសចរណ៍ធម្មជាតិ ក្នុងប្រទេសកម្ពុជា
គាំទ្រខ្សែភាពយន្តភាគរឿង “ម្ចាស់ក្រោលដំរី” ក៏ដូចជាជួយអភិរក្សជីវិតសត្វដំរីកម្ពុជាផងដែរ
ភ្នំពេញ៖ ខ្សែភាពយន្តភាគខ្មែរខ្នាតធំថ្មី គឺរឿង “ម្ចាស់ក្រោលដំរី” ដែលកំពុងសម្រុកថតជាប្រចាំ បន្ទាប់ពីបានចំណាយពេលជាយូរលើការតែងនិពន្ធសាច់រឿង និងជ្រើសរើសទីតាំងថតបែបធម្មជាតិដ៏ស្រស់ស្អាតក្នុងប្រទេសកម្ពុជា ដើម្បីលើកស្ទួយការស្រឡាញ់អភិរក្សជីវិតសត្វដំរីខ្មែរ និងក្នុងគោលបំណងផ្សព្វផ្សាយពីតំបន់សក្តានុពលទេសចរណ៍បៃតងផងដែរនោះ ពេលនេះគឺសម្រេចបានជាង ៥០ភាគរយហើយ។
ភាគច្រើននៃសាច់រឿង គឺបានថតនៅលើទឹកដីខេត្តមណ្ឌលគិរី ដែលជាខេត្តមួយដែលសំបូរទៅដោយសម្បត្តិធម្មជាតិពណ៌បៃតងដ៏ស្រស់ស្អាត និងជាទីតាំងមួយដែលសត្វដំរី ត្រូវបានថែរក្សា យកចិត្តទុកដាក់ និងការពារពីសំណាក់បងប្អូនជនជាតិភាគតិចយ៉ាងល្អ។
អ្វីដែលរឹតតែពិសេសជាងនេះទៀតនោះ រឿងភាគខ្មែរដែលចំណាយទុនយ៉ាងច្រើនមួយនេះ គឺមានការចូលរួមសម្តែងពីតួអង្គល្បីៗជាច្រើនដូចជា៖ អ្នកនាង អម្ពរ ទេវី, លោកស្រី ស្វែង សុជាតា តារាទឹកភ្នែក, លោក អ៊ុន សិទ្ធា, លោក ជា សំណាង, លោកស្រី ប៉ែន សុផានី, អ្នកនាង ឌុច សុភា, កញ្ញា ឆុំ វត្តី និងតារាកិត្តិយសជាច្រើនរូបទៀតផងដែរ។
សូមបញ្ជាក់ផងដែរថា រឿងភាគ “ម្ចាស់ក្រោលដំរី” គឺជាស្នាដៃថ្មី ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នាដើមឆ្នាំ ២០២០ ខាងមុខនេះ៕
អត្ថបទ៖ លីន រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍