Connect with us

ស្នាមអុជក្រហមនៅលើក្បាលពោះ កញ្ញា Seulgi តារាចម្រៀងកូរ៉េខាងត្បូង បង្កអោយមានក្តីកង្វល់ច្រើនសម្រាប់អ្នកគាំទ្រ

សេអ៊ូល ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រ ដែលបានចូលរួមទស្សានាការសម្តែង របស់តារាចម្រៀងស្រី កូរ៉េខាងត្បូង កញ្ញា Seulgi ក្នុងកម្មវិធីបុណ្យ Skyline នៅអាកាសយាន ដ្ឋានអន្តរជាតិ Incheon ដោយសារតែគេបានឃើញ មានស្នាមអ៊ុជក្រហម លើក្បាលពោះ តារាចម្រៀងស្រី រូបនេះ ។


វាជាការសម្តែងមួយ ដែលតារាចម្រៀងស្រីរូបនេះ រួមនឹងក្រុមតារាចម្រៀងផ្សេងទៀត បានស្លៀក ក្នុងសម្លៀកបំពាក់ខ្លីៗ ដែលមើលទៅគួរអោយទាក់ទាញសម្រាប់ក្រុមអ្នកគាំទ្រ ។ ប៉ុន្តែវាបែរជា បង្កអោយមានក្តីព្រួយបារម្ភវិញ នៅពេលដែលគេបានឃើញស្នាមអ៊ុជក្រហមនេះ ។


នៅពេលដែលមើលទៅកាន់តែជិត អ្នកគាំទ្រ បានដឹងថា នោះគឺស្នាមសត្វមូស ដែលបានខាំទៅលើពោះរបស់កញ្ញា Seulgi ។ ស្នាមនេះ បានបញ្ជាក់អោយអ្នកគាំទ្រ អំពីរដូវសត្វមូសនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយដែលពលរដ្ឋក្នុងតំបន់នេះ ងាយនឹងរងនូវការរំខានពីសត្វនេះ ។


អ្នកលេងបណ្តាញទំនាក់ទំនងសង្គម បានកោតសសើរចំពោះ កញ្ញា Seulgi ដែលបានរក្សានូវវិជ្ជាជីវៈរបស់នាង បើទោះបីជាការរមាស់ដោយសារមូសខាំ យ៉ាងណាក៏ដោយ ក៏នាងនៅតែអាចសំ ដែងបានយ៉ាងល្អ នៅឆាកប្រគុំតន្រ្តី ៕

  
អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម