ប្រពៃណាស់ តារាចម្រៀង កញ្ញា យូរី នាំយកអំណោយបន្តិចបន្តួចចែកជូនគ្រួសារជួបការលំបាក
ស្ងាត់ៗ យូរី បង្ហាញខ្លួនមកវិញ ក៏ចែកអំណោយដល់គ្រួសារដែលជួបការលំបាក
ភ្នំពេញ៖ ម្ចាស់បទ “ចាប់ក្តាមស្រែ” កញ្ញា យូរី ត្រូវបានប្រិយមិត្តជាច្រើន កំពុងតែមានការងឿងឆ្ងល់ថា តើកញ្ញា បានបាត់មុខមួយរយៈទៅណា បានជាមិនសូវឃើញកញ្ញាចេញបទចម្រៀងថ្មីៗសោះ ហើយក៏មិនសូវឃើញមុខតាមកញ្ចក់ទូរទស្សន៍ផងដែរ។
នាពេលថ្មីៗនេះ កញ្ញា បានធ្វើរឿងដ៏ប្រពៃមួយ ដែលកញ្ញាមិនធ្លាប់ធ្វើពីមុន ហើយក៏ធ្វើឱ្យមហាជនជាច្រើន ស្ងើចសរសើរតៗគ្នា ពីទឹកចិត្តក្នុងការចេះជួយគ្នាក្នុងគ្រាលំបាក។
កញ្ញា យូរី បាននាំយកសម្ភារ និងថវិកាបន្តិចបន្តួចចែកជូន គ្រួសារក្រីក្រដែលកំពុងជួបការលំបាកប៉ុន្មានគ្រួសារ ក្នុងនោះក៏មានអ្នកចូលរួមឧបត្ថម្ភជាច្រើនអ្នកទៀតផងដែរ ដើម្បីឱ្យកញ្ញា យូរី យកសម្ភារ និង ថវិកា ទាំងនោះចែកជូនពុកម៉ែបងប្អូនដែលមានការលំបាក។
ទោះជាកញ្ញា យូរី មិនសូវបានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ក៏ពិតមែន តែតារាចម្រៀង “ប្រចាំផលិតកម្មសាន់ដេ” ម្នាក់នេះនៅតែមានប្រជាប្រិយភាពដដែល។ ក្រៅពីការច្រៀង កញ្ញា យូរី ក៏ឆ្លៀតពេលចូលរួមដល់សង្គម ដើម្បីបង្ហាញទឹកចិត្តក្នុងការចេះស្រឡាញ់គ្នា ចេះជួយគ្នាក្នុងគ្រាលំបាក ទាំងនេះហើយ ដែលធ្វើឱ្យប្រិយមិត្តដែលជាហ្វេនរបស់កញ្ញាជាច្រើនគាំទ្រទង្វើរបស់គាត់៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍