Connect with us

មិននឹកស្មានថា ស្បែក និងសាច់ឆ្មា នៅប្រទេសចិនចរាចរលើទីផ្សារខ្លាំងបែបនេះសោះ

គួរឱ្យអាណិតណាស់

ប្រទេសចិន៖ សត្វឆ្មា គឺជាសត្វដែលមនុស្សជាច្រើនពេញនិយមយកទៅចិញ្ចឹម ដោយសារតែវាឆ្លាត និង គួរឱ្យស្រលាញ់ ប៉ុន្តែបើក្រឡេកមើលនៅប្រទេសចិនវិញ សត្វឆ្មា មិនត្រឹមតែជាសត្វដែលប្រជាជនចិនចួលចិត្តចិញ្ចឹមប៉ុណ្ណោះទេ តែការព្យួរលក់សាច់របស់វា ក៏ចរាចរលើទីផ្សារគួរឱ្យកត់សម្គាល់ផងដែរ។

ឈ្មួញបានកោររោមរបស់សត្វឆ្មា ដើម្បីយកទៅផលិតជាស្បែកជើង អាវ ស្រោមដៃ ជាដើម ដោយសត្វឆ្មាជាច្រើនក្បាល ត្រូវបានចាប់ដាក់ទ្រុង ដើម្បីរង់ចាំឈ្មួញយកទៅសម្លាប់ទាំងទឹកមុខស្រពោន ទោះបីជាយ៉ាងណា ក៏មានការខិតខំប្រឹងប្រែងពីមនុស្សដែលស្រឡាញ់សត្វ ចូលរួមជួយសង្គ្រោះថែរក្សាផងដែរ និង តាមរយៈការរ៉ៃអង្គាសប្រាក់ ដើម្បីយកថវិកាទៅចិញ្ចឹម និងថែរក្សាដល់ឆ្មាអនាថាជាច្រើនក្បាល៕

 

ប្រភព៖ Facebook

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម