មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរីអំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ
បើកគម្របលូមក ហួសថ្លែងឃើញសុទ្ធតែសំរាម
រតនគិរី៖ បញ្ហាការចោលសម្រាមផ្តេសផ្តាសបានចោទជាបញ្ហាជាខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែចាប់តាំងពីមានយុវជនសំរាមបានចាប់ផ្តើមយុទ្ធនាការបំផុសបំផុលឱ្យប្រជាពលរដ្ឋខ្មែរមានការចោលសំរាមឱ្យមានរបៀបទៅតាមធុងសំរាម និង ការវេចខ្ចប់ឱ្យបានត្រឹមត្រូវនោះឃើញថាបរិស្ថានក្នុងប្រទេសមានការប្រសើរច្រើន។
ទោះជាយ៉ាងណាក៏ដោយក៏បញ្ហាមួយនេះនៅមិនទាន់ធ្វើបានទាំងស្រុងឡើយ ព្រោះប្រសិនជាយើងក្រឡេកមើលនៅតាមបណ្តាខេត្ត សំរាមនៅតែចោលពាសវាលពាសកាលដដែលដោយយោងតាមផេកផ្លូវការរបស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តរតនគិរីបានបង្ហោះរូបភាពមួយចំនួនដែលទាក់ទងនឹងការចោលសំរាមផ្តេសផ្តាសរបស់ប្រជាពលរដ្ឋរហូតដល់មានការកកស្ទះក្នុងលូតាមដងផ្លូវសាធារណដែលពោរពេញទៅដោយដបទឹកសុទ្ធជាច្រើននៅក្នុងនោះ។ ខាងមន្ទីរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែរថា “#ដើម្បីទីក្រុងយើង សូមទុកដាក់សំរាមអោយបានត្រឹមត្រូវ !!! បើអាណិតពួកគាត់សូមកុំចោលសំរាមផ្តេសផ្តាស!”៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍