Connect with us

រកមុខម្ចាស់ពាន Ballon d’Or ឆ្នាំនេះឃើញហើយ

បរទេស៖ Lionel Messi របស់ Barcelona បានឈ្នះពានកីឡាករល្អបំផុតក្នុងពិភពលោក Ballon d’Or ជាលើកទី៦ ច្រើនជាងកីឡាករណាទាំងអស់ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

នេះគឺជាពានដំបូងរបស់ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំគិតចាប់ឈ្នះឆ្នាំ២០១៥មក ហើយរូបគេអាចឈ្នះវាសារជាថ្មី បន្ទាបពីស៊ុតបញ្ចូលទី៥៤គ្រាប់ទាំងនៅក្លិប និងជម្រើសជាតិថែមទាំងបានជួយ Barcelona ឈ្នះ La Liga កាលពីរដូវកាល ២០១៨-២០១៩ ខណៈខ្សែការពារ Virgil van Dijk ស្ថិតក្នុងលំដាប់ទី ២ – ម្នាក់ក្នុងចំណោមកីឡាករ ៤ នាក់របស់ Liverpool ហើយខ្សែប្រយុទ្ធឆ្នើមរបស់ Juventus និងព័រទុយហ្កាល់ Cristiano Ronaldo ដែលបានឈ្នះពានរង្វាន់នេះចំនួន ៥ ដងបានជាប់ចំណាត់ថ្នាក់លេខ ៣។

Messi បាននិយាយថា៖ «ថ្ងៃនេះគឺជាថ្ងៃទទួល Ballon d’Or ទី ៦ របស់ខ្ញុំ ហើយក៍ជាពេលវេលាខុសគ្នាទាំងស្រុងដែលបានរស់នៅជាមួយគ្រួសារ និងកូនៗ ។ ដូចដែលភរិយារបស់ខ្ញុំបាននិយាយ អ្នកមិនត្រូវបញ្ឈប់ក្ដីស្រមៃទេ តែផ្ទុយទៅវិញគួរតែធ្វើការដើម្បីកែលម្អ និងបន្តការរីករាយ»៕

    Loading...

    ពេញនិយម