Connect with us

តើ កញ្ញា Park Bom ពិតជាអ្នកដែលបំផ្លាញក្រុមតារាចម្រៀងកូរ៉េខាងត្បូង 2 NE 1 ?

សេអ៊ូល ៖ មានការលើកឡើងជាច្រើនទាក់ទិននឹងការធ្លាក់ចុះនូវប្រជាប្រិយភាពក្រុមតារាចម្រៀង កូរ៉េខាងត្បូង ដែលមានឈ្មោះថា 2 NE 1 ក្នុងនោះ រួមមានទាំងការទម្លាក់កំហុស ទៅលើកញ្ញា Park Bom ផងដែរ ។


អ្នកគាំទ្រមួយចំនួន បានលើកឡើងថា ប្រសិនបើ កញ្ញា Park Bom មិនបង្កអោយកើតមានរឿង អាស្រូវនោះទេ នោះ ក្រុមចម្រៀង 2 NE 1 ក៏មិនបានធ្លាក់ចុះប្រជាប្រិយភាពនោះដែរ ។


ទាក់ទិងនឹងការលើកឡើងនេះ កញ្ញា Park Bom បានសម្តែងការហួសចិត្ត ព្រោះតែនោះ គឺជា ទម្លាក់កំហុសដាក់នាង ប៉ុណ្ណោះ ។ កញ្ញា Park Bom បានច្រានចោលការចោទប្រកាន់ទាំងនេះ និងបាននិយាយថា អ្នកដែលធ្វើអោយបែកបាក់ក្រុម 2 NE 1 និងធ្វើអោយប្រជាប្រិយភាពធ្លាក់ ចុះនោះ គឺជាអ្នកផ្សេងនោះទេ ។


កញ្ញា Park Bom ក៏បានលើកឡើងផងដែរថា ការចោទប្រកាន់នេះ គឺ ជាអ្នកដែលមានចេតនាអាក្រក់មកលើរូបនាង ហើយជាអ្នកដែលស្អប់រូបនាង តែម្តង ។


គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រុមតារាចម្រៀង 2 NE 1 មានការបែកបាក់ផ្ទៃក្នុងក្រុម និង ធ្វើអោយប្រជាប្រិយភាពមានការធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេស ក្រោយកើតមានរឿងអាស្រូវរបស់ កញ្ញា Park Bom ដែលធ្វើអោយក្រុមអ្នកគាំទ្រ មានការខកចិត្តយ៉ាងខ្លាំង ៕   អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម