Connect with us

វៀតណាម ផលិតទូរទស្សន៍ឆ្លាតវៃ ក្រោយជោគជ័យនូវការលក់ស្មាតហ្វូន និងឡានទំនើបរបស់ខ្លួន

វៀតណាម ផលិតស្មាតធីវី បានហើយ

វៀតណាម៖ ក្រុមហ៊ុន VinSmart ដែលជាបុត្រសម្ព័ន្ធរបស់ VinGroup របស់វៀតណាម បានបង្ហាញជាផ្លូវការនូវទូរទស្សន៍ឆ្លាតវៃ (SmartTV) ទំហំអេក្រង់ ៥៥អ៊ីញ ជាលើកដំបូង។ ទូរទស្សន៍ផលិតក្នុងស្រុកវៀតណាមនេះ នឹងត្រូវដាក់លក់នៅក្នុងខែធ្នូ ឆ្នាំ២០១៩នេះ។

ស្មាតធីវី ឬ ទូរទស្សន៍ឆ្លាតវៃ របស់វៀតណាម ត្រូវបានដំឡើងនៅរោងចក្រតំបន់ឧស្សាហកម្ម Hoa Lac ក្នុងទីក្រុងហាណូយ។ វានឹងត្រូវដំណើរការដោយប្រព័ន្ធ Android TV ដែលកំពុងប្រើប្រាស់ដោយក្រុមហ៊ុនជប៉ុន SONY ផងដែរ។ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនៅក្នុងប្រទេសវៀតណាម បានបញ្ចេញមតិទាក់ទងនឹងស្មាតធីវីនេះ ដែលអាចប្រកួតប្រជែងជាមួយផលិតផលរបស់ជប៉ុន SONY និង កូរ៉េខាងត្បូង LG ។

សូមជម្រាបថា ក្រុមហ៊ុន VinSmart ត្រូវបានបង្កើតឡើងកាលពីខែមិថុនា ឆ្នាំ២០១៨ និងបានផលិតទូរសព្ទឆ្លាតវៃ ឬស្មាតហ្វូន ដំបូងរបស់ខ្លួន។ ដោយភាពជោគជ័យ និងការគាំទ្រពីសំណាក់ប្រជាជនវៀតណាម ក្រុមហ៊ុននេះ បានចេញចំនួន ៨ម៉ូដែលរួចមកហើយ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ស្មាតហ្វូនរបស់វៀតណាម បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទីផ្សាររបស់ប្រទេសរុស្ស៊ី៕

ប្រភព៖ Vietnam Express

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com