Connect with us

ដឹងមូលហេតុដែល Ronaldo មិនចូលរួមពិធីចែកពាន Ballon d’Or នៅទីក្រុងប៉ារីស

អ៊ីតាលី៖ Cristiano Ronaldo បញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៣ក្នុងការប្រជែងពាន Ballon d’O កាលពីយប់មិញ ស្របពេល Lionel Messi ជាអ្នកលើកពានលើកទី៦ ប៉ុន្តែកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះមិនបានបង្ហាញខ្លួននៅទីក្រុងប៉ារីសទេ ព្រោះរូបលោកនៅទទួលពានកីឡាករឆ្អើមប្រចាំឆ្នាំនៅ Serie A។

អវត្តមានក្នុងទីក្រុងប៉ារីស ដែលជាកន្លែងរៀបចំកម្មវិធីប្រគល់ពាន Ballon d’O ប៉ុន្តែ Ronaldo បានបង្ហាញខ្លួនក្នុងទីក្រុង Milan ដើម្បីទទួលបានកីឡាករឆ្នើមប្រចាំលីហ្គកំពូលអ៊ីតាលី។ ក្នុងកម្មវិធី អតីតកីឡាកររបស់ Real Madrid បានបង្ហាញខ្លួនយ៉ាងអាថ៌កំបាំង ពោលរងចាំដល់នាទីចុងក្រោយទើបចេញមុខ។ បើតាមសេចក្តីរាយការណ៍ តារាឆ្នើមរបស់ក្រុមសេះបង្កង់បានរង់ចាំនៅក្នុងឡានរបស់ខ្លួនរហូតដល់ពេលដែលឈ្មោះរបស់គាត់ត្រូវបានគេប្រកាសថា ជា MVP នៃរដូវកាល Serie A 2018/19 ។

បន្ទាប់ពីទទួលបានពានរង្វាន់ Ronaldo បាននិយាយថា៖ «វាជាកិត្តិយសណាស់ដែលបានទទួលពានរង្វាន់នេះ ។ ខ្ញុំសូមអរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំនៅ Juventus ហើយ ខ្ញុំពិតជារីករាយណាស់ដែលបានលេងនៅក្នុងប្រទេសអ៊ីតាលី នេះគឺជាលីហ្គដ៏លំបាកមួយ។ សូមអរគុណដល់អ្នករាល់គ្នាដែលបានបោះឆ្នោតឱ្យខ្ញុំ។ ខ្ញុំក៏ចង់ធ្វើឱ្យល្អនៅឆ្នាំនេះដែរផងដែរ» ៕

    Loading...

    ពេញនិយម