Connect with us

Pep Guardiola ច្រានចោលការទិញកីឡាករថ្មីក្នុងទីផ្សារដោះដូរកីឡាករខែមករា

អង់គ្លេស៖ អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានច្រានចោលការចុះហត្ថលេខាកីឡាករថ្មីណាមួយនៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។

ដោយសារកង្វះខាតខ្សែការពារ ទើបធ្វើឱ្យ Man City មិនអាចរក្សា Clean-sheet ការប្រកួត ៧ លើកចុងក្រោយរបស់ពួកគេ និងស្ថិតនៅពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន ១១ ពិន្ទុ។ មានការភ្ញាក់ផ្អើលខ្លះចំពោះខ្សែបម្រើជើងចាស់ប្រេស៊ីល Fernandinho ដែលត្រូវបានទម្លាក់មកលេងក្នុងតំបន់ការពារនៅរដូវកាលនេះ។

លោក Guardiola បាននិយាយថា៖ « ខ្ញុំចូលចិត្ត Fernandinho លេងក្នុងទីតាំងនោះច្រើន។ ខ្ញុំចូលចិត្តគាត់នៅទីនោះ ហើយជាមូលហេតុដែលគាត់លេង។ ខ្ញុំមិនចង់បានកីឡាករណាម្នាក់ទេនៅក្នុងខែមករា ។ ហើយយើងនឹងសម្រេចចិត្តលើស្ថានភាពនោះនៅដំណាច់នៃរដូវកាលនេះ ។ នោះគឺសម្រាប់កីឡាករដែលបានបញ្ចប់កិច្ចសន្យា និងកីឡាករដែលជិតផុតកុងត្រា។ យើងនឹងធ្វើអ្វីដែលយើងជឿជាក់ថា ល្អបំផុតសម្រាប់ក្លិប និងការរៀបចំសម្រាប់រដូវកាលក្រោយ »។

យ៉ាងណាក្ដីខ្សែបម្រើអេស្ប៉ាញ David Silva បាននិយាយរួចហើយថាគាត់នឹងចាកចេញពីក្លិបនៅរដូវក្តៅនេះ ស្របពេលដែលកិច្ចសន្យារបស់ Fernandinho នឹងផុតកំណត់នៅរដូវក្តៅខាងមុខនេះ៕

    Loading...

    ពេញនិយម