Connect with us

មកដល់ក្នុងពេលឆាប់ៗនេះ ជាមួយខ្សែភាពយន្តភាគចិនរឿង “តុលាការមុខដែក”

បានដល់ថ្មីទៀត “តុលាការមុខដែក” រឹតតែជក់ចិត្តសម្រាប់ទស្សនិកជន

ភ្នំពេញ៖ កាន់តែល្អមើលទៀតហើយ កំពូលខ្សែភាពយន្តភាគចិនរឿង “តុលាការមុខដែក” ដែលទស្សនិកជនជាច្រើន សរសើរថា ពិតជាល្អមើល ហើយជក់ចិត្តជាខ្លាំង ដោយសារឈុតក្នុងសាច់រឿង លាយឡំជាមួយភាពអយុត្តិធម៌ ឃាតកម្មកើតមានឥតឈប់ឈរ គ្មានមន្ត្រីរូបណាដោះស្រាយបាននោះឡើយ។ ទាំងអស់ កើតចេញពីបក្ខពួក អំណាច ប៉ុន្តែទស្សនិកជនទាំងអស់ប្រាកដជាដឹងថា ឱ្យតែមានតុលាការមុខខ្មៅ គឺអាចដោះស្រាយនូវបញ្ហាទាំងនេះបាន ដែលទស្សនិកជនតែងតែហៅគាត់ថា “ប៉ាវចិន”។

អ្វីដែលទស្សនិកជនទន្ទឹងរង់ចាំនោះ បានមកដល់សាជាថ្មីហើយ។ ស្ថានីយទូរទស្សន៍ CTN បាននាំយកនូវខ្សែភាពយន្តដ៏ល្បីប្រចាំប្រទេសចិន មកចាក់ផ្សាយជូនទស្សនា ជាមួយខ្សែភាពយន្តភាគរឿង “តុលាការមុខដែក” ដែលជាខ្សែភាពយន្តថ្មី និងទើបតែបានបញ្ចប់ការថតក្នុងពេលៗថ្មីនេះ។

លោក ប៉ាវចិន តែងតែរកភាពយុតិ្តធម៌ ជូនប្រជាជន ហើយជាតួអង្គមួយរូប ធ្វើឱ្យទស្សនិកជនទស្សនាហើយ ច្បាស់ជាជក់ចិត្ត ដាក់អារម្មណ៍ ភ្លេចបាយភ្លេចទឹក ដោយសារតែការដោះស្រាយរឿងក្តីរបស់លោក ប៉ាវចិន។

ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយខ្សែភាពយន្តរឿង “តុលាការមុខដែក” នៅក្នុងពេលឆាប់ៗនេះ វេលាម៉ោង ៦យប់ តទៅ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម