Connect with us

វិធីមើលថា អ្នកនឹងអាចប្រឈមជាមួយជំងឺទាក់ទងនឹងសួត បេះដូង ថ្លើម ឬអត់

បរទេស៖ ទ្រង់ទ្រាយនៃម្រាមដៃចង្អុល អាចនឹងសញ្ញាប្រាប់អ្នកថា អ្នកអាចប្រឈមមុខនឹងជំងឺមហារីកសួត ជំងឺបេះដូង បញ្ហាប្រព័ន្ធដង្ហើម និងបញ្ហាថ្លើម។ យោងតាមលោកស្រី Emma Norton អ្នកជំនាញផ្នែកមហារីក នៅមជ្ឈមណ្ឌល Bupa នៃចក្រភពអង់គ្លេស បានឱ្យដឹងថា ទ្រង់ទ្រាយនៃម្រាមដៃចង្អុល អាចបង្ហាញពីហានិភ័យនៃមហារីកសួត និងជំងឺផ្សេងៗ។

ការសិក្សាស្រាវជ្រាវរបស់លោកស្រី បានប្រាប់ពីវិធី ក្នុងការដាក់ម្រាមដៃចង្អុលទាំងគូរបស់អ្នកទល់គ្នា ដោយក្រចកទល់នឹងក្រចក។ ជាធម្មតា អ្នកនឹងឃើញចន្លោះប្រហោងនៅកណ្ដាល រាងដូចជាគ្រាប់ពេជ្រ។ បើមិនមានទ្រង់ទ្រាយដូច្នោះទេ លោកស្រីបន្ថែមថា អ្នកនឹងអាចប្រឈមមុខនឹងបញ្ហា ដូចជា ជំងឺបេះដូង មហារីកសួត បញ្ហាផ្លូវដង្ហើម នៅថ្ងៃអនាគត។

យោងតាមវិទ្យាស្ថានស្រាវជ្រាវមហារីកចក្រភពអង់គ្លេស តាមរយៈលោក Richard Roope ប្រធានផ្នែកមហារីកនៃសាកលវិទ្យាល័យសុខាភិបាលទូទៅអង់គ្លេស បានផ្ដល់ដំបូន្មានឱ្យមនុស្សដែលមានអាយុចាប់ពី៤០ឆ្នាំ ឧស្សាហ៍ប្រើប្រាស់វិធីដាក់ម្រាមដៃចង្អុលទល់គ្នា ឬ ពិនិត្យកាំរស្មីអ៊ិច ត្រង់កូនដៃ។

បន្ថែមលើការពិនិត្យម្រាមដៃ អ្នកជំនាញបានប្រាប់ពីសញ្ញាមួយចំនួន ដែលអ្នកអាចប្រឈមមុខនឹងមហារីកសួត ដូចជា៖ ក្អកជាប់, ក្អកធ្លាក់ឈាម, អស់កម្លាំងជាប្រចាំ ឈឺតឹងណែនទ្រូងពេលក្អក ឬដកដង្ហើម, ស្រកទម្ងន់ខុសធម្មតា, ឈឺស្មា-ទ្រូងជាប់៕

ប្រភព៖ Zing

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម