Connect with us

“សេវាទូទាត់រហ័ស” របស់ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាមួយធនាគារ ព្រីនស៍

ធនាគារ ព្រីនស៍ បានចូលរួមជាមួយ ធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ(MDIs)ដទៃទៀត ក្នុងការផ្តល់ជូននូវ “សេវាទូទាត់រហ័ស” ដែលត្រូវបង្កើតដោយ ធនាគារជាតិនៃកម្ពុជា។

សេវាទូទាត់រហ័ស គឺជាប្រព័ន្ធទូទាត់ដែលអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ព្រីនស៍ អាចធ្វើការផ្ទេរប្រាក់ទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិកទាំងអស់យ៉ាងរហ័ស និងមានសុវត្ថិភាព។

ប្រតិបត្តិការផ្ទេរប្រាក់ ត្រូវបានអនុវត្តតាមពេលវេលាជាក់ស្តែង ហើយអាចទទួលបានទឹកប្រាក់ភ្លាមៗ ។ សេវាទូទាត់រហ័ស ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរធនាគារ ដែលសម្រួលដល់ការផ្ទេរប្រាក់រៀលនៅទូទាំងប្រទេស។ លើសពីនេះទៅទៀត អតិថិជន អាចទទួលបានអត្ថប្រយោជន៍ជាច្រើន ពីការផ្ទេរប្រាក់អតិបរមា ខ្ពស់រហូតដល់ ៤០លានរៀល ស្របពេលដែលកម្រៃនៃសេវាផ្ទេរប្រាក់ មានតម្លៃទាប ចាប់ពី ៤០០០រៀលឡើងទៅ។

សេវាទូទាត់រហ័ស ពិតជាផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការទទួលបានទឹកប្រាក់ភ្លាមៗ ពីការផ្ទេរប្រាក់ឆ្លង គ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិក ។ ជាលទ្ធផល សេវានេះអាចជួយឱ្យអតិថិជន ទទួលបានការយល់ដឹងបន្ថែមពីប្រព័ន្ធទូទាត់ តាមអេឡិចត្រូនិច និងលើកទឹកចិត្តឱ្យពួកគាត់ឆ្ពោះទៅរកសេវាទូទាត់ ដោយមិនប្រើសាច់ប្រាក់សុទ្ធ នាពេលអនាគត ។ ក្នុងដំណាក់កាលនេះផងដែរ ធនាគារ ក៏អាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ពីការកាត់បន្ថយពេលវេលា ដែលបានចំណាយលើប្រតិបត្តិការដោះស្រាយសាច់ប្រាក់។

ការផ្លាស់ប្តូរឆ្ពោះទៅរកវិស័យឌីជីថលនេះ គឺស្របទៅតាមចក្ខុវិស័យរយៈពេលវែងរបស់ធនាគារ ព្រីនស៍ ក្នុងការក្លាយខ្លួនជាធនាគារឌីជីថលឈានមុខគេមួយ។

ដើម្បីអបអរសាទរការដាក់ឱ្យប្រើប្រាស់ “សេវាទូទាត់រហ័ស” និងដើម្បីលើកកម្ពស់ការធ្វើប្រតិបត្តិការផ្ទេរប្រាក់ជាប្រាក់រៀល នៅគ្រប់សាខាទាំងអស់របស់ ធនាគារ ព្រីនស៍ កម្រៃសេវានៃការផ្ទេរប្រាក់មិនត្រូវបានគិតថ្លៃនោះទេ។ អតិថិជនអាចទទួលបានអត្ថប្រយោជន៍នេះ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៕

    Loading...

    ពេញនិយម