Connect with us

ផ្សារចាតតុចាក់ ដែលល្បីនៅក្រុងបាងកក នឹងត្រូវបើកសម្ពោធនៅក្នុងប្រទេសអាស៊ានមួយ

អាស៊ាន៖ ក្រុមហ៊ុនគ្រប់គ្រងផ្សារចាតតុចាក់ (Chatuchak Night Market) នឹងបើកសម្ពោធផ្សារថ្មីមួយរបស់ខ្លួន នៅក្នុងទឹកដីនៃប្រទេសសិង្ហបុរី នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ក្រោមគម្រោង “Chatuchak Night Market Singapore” ។

ការបើកសម្ពោធនេះ នឹងធ្វើឡើងនៅលើវិថី Turf Club នៅតំបន់ Bukit Timah ក្នុងអគារ The Grandstand ។ ផ្សារនេះ នឹងបើកចាប់ពីថ្ងៃអង្គារ ដល់ អាទិត្យ ពីម៉ោង ៤រសៀលដល់ ១០:៣០នាទីយប់។ នេះជាការបើកដំណើរការរយៈពេលខ្លី ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ តែប៉ុណ្ណោះ។

ផ្សារចាតតុចាក់សិង្ហបុរី នឹងមានលក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ គ្រឿងតុបតែង និងចម្លាក់ផ្សេងៗ រួមផ្សំនឹង ម្ហូបអាហារប្រចាំប្រទេសថៃជាច្រើនប្រភេទផងដែរ។

អ្នករៀបចំនៅសិង្ហបុរី បានឱ្យដឹងថា គេនឹងមានការផ្លាស់ប្ដូរវេនអ្នកលក់ ៣០ទៅ៥០នាក់ ក្នុងមួយសប្ដាហ៍ ក្នុងចំណោមអ្នកលក់ ៦០០ តូប មកពីប្រទេសថៃ ក្នុងអំឡុងពេលនោះ។

សូមជម្រាបថា នេះជាលើកទីមួយ ដែលផ្សារចាតតុចាក់ បើកសម្ពោធនៅក្រៅប្រទេសថៃ។ ផលិតផលថៃ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនសិង្ហបុរី៕

 

ប្រភព៖ CNA

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម