Connect with us

លោកគ្រូតា សាន គឹនស៊ាន ចំណាយពេលស្ទើរពេញមួយជីវិត ដើម្បីចងក្រងឯកសារក្បាច់គុនល្បុក្កតោជាថ្មីដែលបានបាត់បង់ក្នុងសង្គ្រាម

ពិតជាគួរឱ្យគោរព និង កោតសរសើរជាខ្លាំងចំពោះលោកគ្រូតា សាន គឹនស៊ាន

ភ្នំពេញ៖ បងប្អូនទាំងអស់គ្នាប្រាកដជាដឹងហើយថា ខ្មែរមានក្បាច់គុនបុរាណ(ល្បុក្កតោ)ដែលជាកេមរតកពីដូនតាបានបន្សល់ទុកជាង២០០០ឆ្នាំមកហើយ តែបងប្អូនមួយចំនួនច្បាស់ជាមិនដែលស្គាល់ឈ្មោះ ឬ ឃើញមុខបុព្វបុរសដែលខិតខំចំណាយពេលជិតមួយជីវិត ដើម្បីចងក្រងឯកសារ បង្ហាត់បង្រៀន និង ផ្សព្វផ្សាយគុនល្បុក្កតោឱ្យពិភពលោកទទួលស្គាល់នេះជាអ្នកណាឡើយ។

កាលពីជាង(ពីរពាន់ឆ្នាំមុន)បុព្វបុរសដូនតាខ្មែរយើងលោកបានបង្កើតក្បាច់គុណល្បុក្កតោឡើងសម្រាប់ការពារសត្រូវ និង ទឹកដី ដែលកាលនោះក្បាច់គុនល្បុក្កតោល្បីល្បាញខ្លាំងណាស់ហើយមានដល់ទៅ រាប់ម៉ឺន ក្បាច់ឯណោះ។ ក្រោយមកក្បាច់គុន ល្បុក្កតោ បានបែកបាក់ និង បាត់បង់ ដោយសារសង្គ្រាម និង លែងមានឈ្មោះនៅលើពិភពលោកទៀត ពេលនោះហើយលោកគ្រូតា(សាន គឹនស៊ាន)បានដើរប្រមូលឯកសារក្បាច់គុនមកចងក្រងឡើងវិញ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និង ហាត់រៀនបន្ត។

លោកគ្រូតា(សាន គឹមស៊ាន)បានលះបង់ពេលវេលាស្ទើរតែមួយជីវិតដើម្បីស្រាវជ្រាវ ហាត់រៀន និង ចងក្រង ក្បាច់គុនល្បុក្កតោខ្មែរឡើងវិញ ហើយរយៈពេល ៤០ ឆ្នាំមកនេះ លោកបានបង្ហាត់បង្រៀនដល់កូនចៅរាប់ម៉ឺននាក់ និង ធ្វើឱ្យពិភពលោកទទួលស្គាល់នូវ ក្បាច់ល្បុក្កតោខ្មែរ លោកគ្រូតា(សាន គឹមស៊ាន)ជាអ្នកបង្កើតគុនល្បុក្កតោឱ្យរស់ឡើងវិញ និង ជា(បិតា)នៃក្បាច់គុនល្បុក្កតោជំនាន់ថ្មី ហើយលោកគ្រូតា បានបង្កើតនូវក្បាច់គុនមួយទៀតដែលបានដាក់បញ្ចូលជាក្បាច់ល្បុក្កតោដែរ ដែលមានឈ្មោះថា(ក្បាច់គុនក្រមា)ដោយសារតែក្បាច់គុនក្រមានេះ មានភាពអស្ចារ្យ និងខ្លាំងទើបពិភពលោកទទួលស្គាល់ហើយ បានដាក់នាមឱ្យលោកគ្រូតាថា(តាក្រមា មាស)។

លោកគ្រូតា(សានគឹមស៊ាន)បានអញ្ជើញទៅផ្ទះកាហ្វេវប្បធម៍ ដែលជាសាលាបង្ហាត់ល្បុក្កតោដល់យុវជន(២០០)នាក់ ដើម្បីចូលរួមសម្ដែងជាមួយល្ខោនខោល ក្នុងកម្មវិធី(ព្រឹត្តិការណ៍ល្ខោនខោលខ្នាតធំ ឆ្នាំ២០២០)ផងដែរ៕

ប្រភព៖ ព្រាបស

កែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម