Connect with us

ពិធីបូជាសត្វនៅនេប៉ាល់ ចាប់ផ្ដើម ទោះមានការចេញបម្រាមក៏ដោយ

មិនគួរមានពិធីបែបនេះទេ!

នេប៉ាល់៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ប្រទេសនេប៉ាល់ បានប្រារព្ធពិធីបូជាសត្វធាតុ ដែលពិធីមានឈ្មោះថា Gadhimai ដោយអ្នកពិឃាត ត្រូវសម្លាប់សត្វ ដូចជា ពពែ កណ្ដុរ មាន់ ជ្រូក និង ព្រាប។ យ៉ាងណាក៏ដោយ នៅតំបន់ដាច់ស្រយាលមួយ ប្រជាជននេប៉ាល់ បានបន្តការសម្លាប់សត្វក្របីរាប់ពាន់ក្បាល ទោះបីជាមានការហាមឃាត់ក៏ដោយ។

ពិធីខាងលើ បានសម្លាប់សត្វជាង ២សែនក្បាល កាលពីឆ្នាំ២០១៤។ ពិធីបូជានេះ ចាប់ផ្ដើមតាំងពីជាង ២៥០ឆ្នាំមុនមកម្ល៉េះ ដោយប្រជាជននេប៉ាល់បូជាសត្វធាតុ ដើម្បីព្រះអាទិទេព Gadhimai ។ ទន្ទឹមនេះ ប្រជាជនមកពីប្រទេសឥណ្ឌារាប់ពាន់នាក់ ក៏បានធ្វើដំណើរទៅចូលរួមផងដែរ។

រដ្ឋាភិបាលឥណ្ឌា បានរឹតបន្តឹងការនាំចេញសត្វធាតុ ពីសំណាក់ឈ្មួញខុសច្បាប់ ដែលព្យាយាមឆ្លងទៅកាន់ប្រទេសនេប៉ាល់ មុនការប្រារព្ធពិធីបូជា។ ចំណែករដ្ឋាភិបាលនេប៉ាល់ មិនបានផ្ដល់ការគាំទ្រផ្សេងៗ ចំពោះពិធីខាងលើទេ៕

ប្រភព៖ BBC
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com