Connect with us

បុរសម្នាក់ចែករំលែកបទពិសោធន៍ឱ្យអ្នកដែលមានគម្រោងទៅកម្សាន្តនៅប្រទេសបារាំងត្រូវមានការប្រុងប្រយ័ត្នខ្ពស់

សំខាន់គេខំចែករំលែកបទពិសោធន៍ឱ្យដឹងហើយនៅមានអ្នករិះគន់ថាមកពីអួតរបស់ម៉ាកល្បីដែលជាហេតុទាក់ទាញចោរទៅវិញ

សង្គម៖ កាលពីម្សិលមិញគណនីយហ្វេសបុកមួយដែលមានឈ្មោះ Non បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងពាក្យមួយចំនួនដើម្បីក្រើនរំលឹកដល់អ្នកដែលមានគម្រោងចង់ទៅកម្សាន្តនៅប្រទេសបារាំងឱ្យមានការប្រុងប្រយ័ត្នថា “សំរាប់អ្នកមកបារាំង (Paris) សូមប្រុងប្រយ័ត្នអោយមែនទែន ចោរច្រើនណាស់ លួច ឆក់ លឿនណាស់ គ្នាវាច្រើនណាស់ ម្នាក់រុញអោយយើងដួល ម្នាក់បាំង ម្នាក់យក គ្នាវាច្រើនណាស់ សុទ្ធតែស្អាត កុំច្រឡំពួកអាខ្មៅអី ចោរដូចតួចឹង យប់មិញរូបនេះពេលស្រីរត្ន័ថតអោយហើយ 3អ្នកវាបានបុក ហើយរកយកកាតាបខ្ញុំតែខ្ញុំស្រែក ហើយចូលមើលរូបបានដឹង ថតជាប់ចោរ
Becareful you guys when you come to paris”។

ទាក់ទងនឹងបទពិសោធន៍ដែលខ្លួនបានជួបផ្ទាល់ដើម្បីឱ្យបងប្អូនដែលមានបំណងចង់ទៅកម្សាន្តនៅប្រទេសបារាំងឱ្យមានការប្រុងប្រយ័ត្នពីសុវត្ថិភាព និង ទ្រព្យសម្បត្តិខ្លួន បែរជាមានមនុស្សមួយចំនួនចូលទៅរិះគន់ថាម្ចាស់គណនីយដែលមានឈ្មោះ Non អួតពីរបស់ម៉ាកល្បីដែលជាមូលហេតុទាក់ទាញចោរទៅវិញ ទោះជាយ៉ាងណាក៏មានមតិល្អៗជាច្រើនចូលរួមផ្តល់មតិផងដែរ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម