Connect with us

Solskjaer ថា រូបលោកមិនខ្វល់រឿងដេញចេញពីក្លិប តែផ្ដោតអារម្មណ៍លើការប្រកួត

អង់គ្លេស៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម បានឱ្យដឹងថា ការបណ្តេញចេញនៅក្នុងក្របខ័ណ្ឌ Premier League មិនបានធ្វើឱ្យលោកមានការព្រួយបារម្ភខ្លាំងចំពោះតំណែងឡើយ។

Tottenham បានបណ្តេញលោក Mauricio Pochettino ចេញកាលពីខែវិច្ឆិកា មុនពេលដែល Arsenal បណ្តេញលោក Unai Emery និង Watford ចែកផ្លូវជាមួយលោក Quique Sanchez Flores ស្របពេលដែលមានពាក្យចរចាមអារ៉ាមថា លោក Solskjaer អាចជាអ្នកបន្ទាប់ ប្រសិនបើគ្រូបង្វឹកសញ្ជាតិន័រវេរូបនេះ ចាញ់ពីរ បី ប្រកួតទៀត។

លោក Solskjaer បាននិយាយកាលពីថ្ងៃអង្គារថា៖ «ខ្ញុំកំពុងផ្តោតអារម្មណ៍លើការងាររបស់ខ្ញុំ  នោះជាអ្វីដែលខ្ញុំអាចធ្វើបាន និងទន្ទឹងរង់ចាំការប្រកួតបន្ទាប់ ប៉ុន្តែមើលទៅការប្រកួតនៅវែងឆ្ងាយទៀត។ វាមិនដែលសប្បាយទេ ដែលឃើញអ្នកចាត់ការ៣រូប បាត់បង់ការងារក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែវាមិនធ្វើឱ្យខ្ញុំព្រួយបារម្ភជាងនេះទេ »។

ManUtd ស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងតារាងដោយមាន ២១ ពិន្ទុ ពីការប្រកួតលីហ្គចំនួន ១៥ ដែលជាការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេ ក្នុងយុទ្ធនាការរយៈពេល ៣១ ឆ្នាំ៕

    Loading...

    ពេញនិយម