Connect with us

មយូរ៉ា ពិតជាស្អាត ហើយគួរឱ្យស្រលាញ់ទៀតផង

ទាំងស្អាត ទាំងឆ្លាត ប៉ុន្ដែទាស់ត្រង់ពូកែរករឿងគេតិច!

ប្រិយមិត្តអ្នកនិយមទស្សនារឿងភាគខ្មែរ “កំណត់ត្រាស្នេហ៍” ប្រាកដជាបានស្គាល់ហើយតួអង្គស្រីក្នុងរឿង កំណត់ត្រាស្នេហ៍ គឺកញ្ញា មយូរ៉ា ដែលមានរូបរាងតូចច្រឡឹង ពូកែសម្ដី ថែមទាំងមានរូបសម្រស់ស្រស់សោភា មិនតែប៉ុណ្ណោះទាំងស្អាត ឆ្លាត និងគួរឱ្យស្រលាញ់ផងដែរ។

នៅភាគមុនៗ ប្រិយមិត្តប្រាកដជាបានដឹងហើយ តួអង្គស្រីក្រមិចក្រមើមរូបនេះ គឺតែងតែមានវោហារសព្ទទៅកាន់មនុស្សគ្រប់គ្នា ប៉ុន្ដែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺកញ្ញា មយូរ៉ា តែងតែតាមធ្វើបាបតួអង្គប្រុស លោក វុឌ្ឍ មិនថា លោកទៅដល់ទីណា ឬលោកធ្វើអ្វីនោះទេគឺ មយូរ៉ា តែងតែតាមមករករឿងជានិច្ច។

ដូច្នេះនៅល្ងាចនេះរឿង កំណត់ត្រាស្នេហ៍ ភាគទី២០ នឹងមានឈុតពិសេសៗរវាងកញ្ញា មយូរ៉ា និងលោកវុឌ្ឍ ជាបន្ដទៀត ចង់ដឹងថា នឹងមានរឿងអ្វីកើតឡើងរវាងអ្នកទាំងពីរទៀតនោះ សូមកុំភ្លេចទស្សនាទាំងអស់គ្នានាល្ងាចនេះ នៅលើកញ្ចក់ទូរទស្សន៍ និង live តាម Facebook page របស់ CTN នៅរៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ ម៉ោង ៧យប់តទៅ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម