Connect with us

សម្រាប់ភាគទី៦ រឿង “បេះដូងប្រែកាយ” តើលោក សេមយុរ៉ាក់ណាន់ (ប៉ាតាវី) និង កញ្ញា បៃហ្វើន និងមានអ្វីកើតឡើងចំពោះអ្នកទាំងពីរ

រឿង “បេះដូងប្រែកាយ” ថ្ងៃនេះរឹតតែជាជក់ចិត្ត គ្រប់ឈុតឆាកតែម្តង

ភ្នំពេញ៖ ទស្សនិកជនជាច្រើនបន្ទាប់ពីបានទស្សនាខ្សែភាពយន្តភាគថៃរឿង “បេះដូងប្រែកាយ” លាន់មាត់ថាពិតជាល្អមើល រឹតតែជក់ចិត្ត ពីព្រោះការសម្តែងគ្រប់ឆាករបស់តារាដ៏ល្បីរបស់ប្រទេសថៃគឺ លោក លោក សេមយុរ៉ាក់ណាន់ (ប៉ាតាវី) និង កញ្ញា បៃហ្វើន តារាទាំងពីរដួងនេះហើយធ្វើឱ្យអារម្មណ៍ទស្សនិកជនជាច្រើនចង់ឃើញចង់ជួប ជាមួយភាពបុិនប្រសព្វក្នុងការសម្តែងរបស់អ្នកទាំងពីរ ដែលគ្រប់ឈុតសម្តែងនីមួយៗធ្វើឱ្យអ្នកទស្សនា ស្ទើរភ្លឹកអារម្មណ៍តែម្តង។

លោក សេមយុរ៉ាក់ណាន់ (ប៉ាតាវី) និង កញ្ញា បៃហ្វើន ជាតារាសម្តែងដ៏ល្បីប្រចាំប្រទេសថៃ ហើយក៏ជាតួអង្គដ៏សំខាន់នៅក្នុងរឿងភាគថៃ “បេះដូងប្រែកាយ” របស់ស្ថានីយទូរទស្សន៍ CTN ដែលកំពុងធ្វើការចាក់ផ្សាយជារៀងរាល់សប្តាហ៍ផងដែរ។ រឿង “បេះដូងប្រែកាយ” ជាខ្សែភាពយន្តភាគថៃ ដែលឆ្លុះបញ្ចាំងការដណ្តើមស្នេហាគ្នា កាច់កុងគ្នា ឈ្នានីសរហូតដល់ទីបញ្ចប់ ដែលធ្វើឱ្យសាច់រឿងមួយនេះកាន់តែជក់ចិត្តដិតអារម្មណ៍ សម្រាប់អ្នកទស្សនាតែម្តង។

ទស្សនិកជនប្រាកដជាចង់ដឹងថា តើលោក លោក សេមយុរ៉ាក់ណាន់ (ប៉ាតាវី) និង កញ្ញា បៃហ្វើន ដែលជាតួឯកក្នុងរឿង “បេះដូងប្រែកាយ” ទៅជាយ៉ាងណាទៀតនោះ សម្រាប់ថ្ងៃនេះដែលជាភាគទី៦ នៃសាច់រឿង។ ទស្សនិកជនសូមកុំភ្លេចរង់ចាំទស្សនាភាគទី៦ រឿង “បេះដូងប្រែកាយ” នៅថ្ងៃនេះទាំងអស់គ្នា។
ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយរឿង “បេះដូងប្រែកាយ” រៀងរាល់ថ្ងៃ ចន្ទ-សុក្រ វេលាម៉ោង ១២ថ្ងៃត្រង់ តទៅ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម