Connect with us

ខ្លាំងបាត់! បោះលាមកឆ្កែពីលើផ្ទះជាប្រចាំ ឡើងជះក្លិនស្អុយពេញសហគមន៍

អ្នកណាធ្លាប់មានអ្នកជិតខាងបែបនេះខ្លះ?

ប្រទេសចិន៖ រយៈពេល៦ខែដែលអ្នករស់នៅក្នុងសហគមន៍នាទីក្រុងគ័ងទុង បានត្អូញត្អែរជាច្រើនដង អំពីអ្នកដែលបានបោះលាមកឆ្កែពីលើអាផាតមិនជាប្រចាំ និង ធ្វើឱ្យប៉ះពាល់ដល់អ្នករស់នៅ ក្នុងសហគមន៍នៅទីនោះជាខ្លាំង។

ដោយមិនបានដឹងពីអត្តសញ្ញាណរបស់អ្នកប្រព្រឹត្ត ទើបខាងការិយាល័យ បានធ្វើការព្រមានដល់អ្នកជួលអាផាតមិនទាំងអស់ ថែមទាំងបិទប្រកាសហាមមិនឱ្យមានការបោះរបស់របរតាមបង្អួចទៀតផង ប៉ុន្តែការបិទប្រកាសពីច្បាប់នៃការហាមប្រាមនេះ មិនមានប្រសិទ្ធភាពឡើយ រហូតធ្វើឱ្យអ្នករស់នៅក្បែរនោះ ចាំថតវីដេអូជនដែលបានបង្កបញ្ហានេះឡើងទុកជាភស្តុតាង ដើម្បីប្រគល់ឱ្យសមត្ថកិច្ច។

យោងតាមច្បាប់ប្រទេសចិនដែលទើបតែចេញកាលពីខែមុនថា ជនដែលមានចេតនាចោលវត្ថុពីទីខ្ពស់ នឹងត្រូវចាត់ទុកជាបទឧក្រិដ្ឋនៃការបង្កគ្រោះថ្នាក់ដល់សន្តិសុខសាធារណៈ ឬ បទមនុស្សឃាតដោយចេតនា ដោយផ្អែកលើស្ថានភាពជាក់ស្តែង៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម