Connect with us

លោក សុខ សាន់នី ប្រកាសរកភាពកក់ក្តៅ ស្របពេលខែនេះចាប់ផ្តើមចុះត្រជាក់

នារីរូបស្រស់ណាទៅ មានសំណាងបានធ្វើគូស្នេហ៍របស់លោក សុខ សាន់នី

ភ្នំពេញ៖ ថ្មីៗនេះ តួអង្គសម្តែងក្នុងរឿង “កំណត់ត្រាស្នេហ៍” លោក សុខ សាន់នី ហាក់ដូចជាមានអារម្មណ៍ឯកា ត្រូវការភាពកក់ក្តៅ ព្រោះខែនេះចុះត្រជាក់ផងនោះ ស្រាប់តែលោក ក៏សម្រចចិត្តរកភាពកក់ក្តៅតែម្តង។

លោក សុខ សាន់នី ជាតួអង្គនៅក្នុងរឿង “កំណត់ត្រាស្នេហ៍” ដែលមានសម្រស់ស្រស់ស្អាត សម្បូរមន្តស្នេហ៍ ប៉ុន្តែផ្ទុយទៅវិញ ក៏មានអ្នកទស្សនាខ្លះថា លោកជាបុរសកាចសាហាវ ចិត្តអាក្រក់ ចូលចិត្តធ្វើបាបអ្នកដទៃ។ នេះមិនមែនជាចរិតរបស់លោកនោះទេ គ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ។ លោក សុខ សាន់នី មានចិត្តល្អ ហើយរួសរាយរាក់ទាក់ណាស់ សូម្បីតែសម្រស់ក៏ស្អាតថែមទៀត ធ្វើឱ្យនារីៗលង់ស្នេហ៍គ្រប់គ្នា។

សព្វថ្ងៃនេះ តារាសម្តែងដ៏ល្បីរបស់កម្ពុជា លោក សុខ សាន់នី ក៏កំពុងតែមានភាមមាញឹកជាច្រើនជាមួយការថតខ្សែភាពយន្តជាច្រើន ពិសេសការថតស្ពតឱ្យបណ្តាក្រុមហ៊ុនជាច្រើន។ ទាំងនេះ ជាភាពល្បីល្បាញរបស់លោក ដែលធ្វើឱ្យទស្សនិកជនជាច្រើនស្គាល់លោកកាន់តែច្បាស់ ព្រមទាំងស្គាល់ពីទេពកោសល្យការសម្តែងរបស់លោកផងដែរ។

ប៉ុន្តែអ្វីដែលធ្វើឱ្យទស្សនិកជនចង់ដឹងកាន់តែច្បាស់នោះ គឺលោក សុខ សាន់នី បានបញ្ជាក់ប្រាប់ទស្សនិកជនថា៖ “ទោះខ្ញុំរឹងមាំយ៉ាងណាក៏ខ្ញុំនៅតែត្រូវការភាពកក់ក្តៅ”។ យើងក៏ក្រឡេកទៅមើល Comment របស់ហ្វេនលោកវិញម្តង ក៏បានសរសេរថា៖ “ស្រឡាញ់ Idol គ្រប់ពេល”។

បើចង់ឃើញលោក សុខ សាន់នីគ្រប់ឈុតឆាកសម្តែងរបស់គាត់ កុំភ្លេចចូលរួមទស្សនា រឿង “កំណត់ត្រាស្នេហ៍” ដែលមានការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN៕

   

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម