ពិតជាអស្ចារ្យមែនទែន អគារប្រវត្តិសាស្ត្រនៅក្នុងទីក្រុងប៉េកាំង ត្រូវបានកែច្នៃ ទៅជាកន្លែងអានសៀវភៅសាធារណៈ
ប៉េកាំង ៖ ចាប់ពីឆ្នាំ២០១៧មក ក្រុងប៉េកាំងរបស់ប្រទេសចិន បានអនុវត្តយុទ្ធនាការពិសេសមួយសម្រាប់កែលម្អរអគារបុរាណដែលនៅសេសសល់ឡើងវិញ និង ដើម្បីលើកស្ទួយប្រវត្តិសាស្ត្រផ្នែកវប្បធម៌ ដែលអគារទាំងនោះឆ្លុះបង្ហាញ ។ យុទ្ធនាការនេះ ក៏កែច្នៃអគារបុរាណ ឱ្យក្លាយទៅជាបណ្ណាល័យសាធារណៈផងដែរ ។
នៅទីក្រុងប៉េកាំង មានបណ្ណាល័យ យ៉ាងហោចណាស់ក៏ ១ពាន់កន្លែងដែរ ហើយអគារវប្បធម៌សាមញ្ញៗ វិញ មានដល់ទៅជាង ៦ពាន់៨រយអគារ ឯណោះ។ វត្ត វ៉ានសុង (Wansong) គឺជាអគារដ៏ចាស់បំផុតមួយនៅប៉េកាំង ។ ប៉មបុរាណនៃវត្តនេះ ត្រូវបានសាងសង់ឡើងនៅសម័យរាជវង្ស យ័ន នាអំឡុងឆ្នាំ១២៧១ ដល់ ១៣៦៨ ។ នេះគឺជាវត្តដែលសង់ពីឥដ្ឋតែមួយគត់ ដែលមានគែមដំបូលដ៏ក្រាស់នៅប៉េកាំង។
វត្តនេះ មានភស្តុតាងជាច្រើន អំពីភាពរីកចម្រើន និងការធ្លាក់ចុះនៃក្រុងប៉េកាំង រយៈពេលជាង៨០០ឆ្នាំកន្លងមកនេះ ហើយកាលពីមុន គេក៏បានប្រើវត្តនេះ ធ្វើជាផ្ទះសម្រាប់ស្នាក់នៅផងដែរ ។ សព្វថ្ងៃ វត្តនេះ ត្រូវបានកែប្រែឱ្យទៅជាបណ្ណាគារដ៏ពិសេសមួយ ដែលប្រមូលឯកសារប្រវត្តិសាស្ត្រពីក្រុងប៉េកាំង។
លោក ឈួយ យ៉ុង បុគ្គលិកបណ្ណាល័យ ចឹងយ៉ាង បានអោយដឹងថា “យើង បានប្រមូលឯកសារប្រវត្តិសាស្ត្រ ជិត៩ម៉ឺនឯកសារ ដែលពាក់ព័ន្ធនឹងក្រុងប៉េកាំង។ ក្នុងនោះ ឯកសារដែលចាស់ជាងគេ មានឈ្មោះថា រីសៀរ ជាវវឹន ដែលជាចំណារដើម ដែលគេសរសេរកាលពីឆ្នាំទី២៧ នៃសម័យអាណាចក្រ ខាងស៊ី នាឆ្នាំ១៦៨៨ ។ សៀវភៅនេះ គឺជាវចនានុក្រមដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់ក្រុងប៉េកាំង ។ ស្ថានភាពរបស់ក្រុងប៉េកាំង ទៅតាមជំនាន់ ផ្សេងៗគ្នា ត្រូវបានគេចងក្រងទៅជាសៀវភៅមួយ ហើយបញ្ចូលវាទៅក្នុងឯកសារថ្នាក់ទាំងបួន។ ”
ប៉មនៅឯច្រកចូល ជាន់ (Zuoan) ដែលត្រូវបានសាងសង់ឡើងវិញ កាលពីដើមឡើយ មានតួនាទីជារនាំងការពារទីក្រុង។ តែបច្ចុប្បន្ន វាបានក្លាយជាសាខាបណ្ណាល័យសាធារណៈ នៃបណ្ណាល័យទីពីរ នៅខ័ណ្ឌ តុងឆឹង។
មិនថាអានដោយស្ងប់ស្ងៀម ឬ អានលឺៗជាក្រុមនោះទេ អ្នកអានសៀវភៅចាំបាច់ ត្រូវយល់អំពីតម្លៃនៃសៀវភៅ និងតម្លៃនៃព័ត៌មានក្នុងសៀវភៅនោះ។ សាលជីវិតវប្បធម៌សហគម ឆាវយ៉ាង មានទីតាំងនៅ ន័យអ៊ូហ្វ៊ូ ហ៊ូថុង (Neiwufu Hutong)។ សាលនេះមានមុខងារជាច្រើនផ្សេងទៀត ដែលក្នុងនោះ ក្រៅពីសម្រាប់អានសៀវភៅ ក៏នៅមានមុខងារជាសាលតាំងបង្ហាញរូបថតសហគមន៍ សាលពហុសារព័ត៌មាន កន្លែងក្មេងលេង និង កន្លែងហាត់ប្រាណជាដើម។
បណ្ណាល័យនេះ មានសៀវភៅជាង១សែនក្បាល ដែលភាគច្រើនសុទ្ធសឹងតែជាសៀវភៅដែលបុគ្គលនិងស្ថាប័នផ្សេងៗបរិច្ចាគ និងមិនមែនបរិច្ចាគដោយរដ្ឋាភិបាលនោះទេ។
ដើម្បីរក្សាអនុស្សាវរិយ៍នៃក្រុងប៉េកាំងដ៏ចំណាស់នេះ ខ័ណ្ឌជាច្រើនទៀត ដែលមានប្រវត្តិនិង វប្បធម៌ពីបុរាណ ត្រូវបានជួសជុលនិងការពារនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយគេបានជួសជុលផ្លូវខាងក្រោយ និងផ្លូវដើររួចរាល់អស់ហើយ។ ឥទ្ធិពលនៃការអាន កំពុងជួយស្រោចស្រង់និងថែរក្សាទីក្រុងដ៏ចំណាស់នេះ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍