Connect with us

តិចនិចញ៉ាំអាហារមិនឱ្យឡើងទម្ងន់ ដែលស្រីៗមិនគួររំលង

អ្នកចង់សម្រក និងរក្សាទម្ងន់មិនឱ្យឡើងគួរតែដឹងពីប៉ុន្មានចំណុចនេះ។ លោកវេជ្ជបណ្ឌិត ផ្នែកទូទៅ លី ឬទ្ធីគុណ បានឱ្យដឹងថា វិធីខ្លះទោះមិនជួយឱ្យស្រក ក៏អាចជួយទប់ស្កាត់បានខ្លះដែរ ហើយមិនប៉ះពាល់ចំពោះសុខភាពទៀតផង។

១- ញ៉ាំបន្លែច្រើនជាងបាយ និងសាច់

បន្លែបៃតងប្រចាំថ្ងៃពិតជាល្អចំពោះសុខភាព និងរឹតតែល្អសម្រាប់អ្នកចង់បន្ថយ ឬរក្សាទម្ងន់។ លោកវេជ្ជបណ្ឌិតក៏បានបន្តថា បើយើងជាមនុស្សងាយនឹងឡើងគីឡូ គួរតែញ៉ាំបន្លែឱ្យបានច្រើនជាងសាច់ និងបាយ ពោលមួយពេលបន្លែមួយចានធំ បាយ កន្លះកូនចាន ហើយសាច់វិញកន្លះខាំគ្រប់គ្រាន់សម្រាប់ទ្រទ្រង់រាងកាយ។ បើញ៉ាំហើយយល់ថា មិនឆ្អែតអាចញ៉ាំប៉ោមមួយផ្លែបន្ថែមទៀត ដើម្បីកុំឱ្យបាក់កម្លាំង។

២- ញ៉ាំតិច ចំណាយពេលយូរ

យើងគួរតែចំណាយពេលទំពាអាហារយឺតៗឱ្យបានម៉ដ្តល្អ វិធីនេះមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ ព្រោះត្រូវចំណាយពេលយូរ ដើម្បីញ៉ាំ ហើយក៏មិនសូវញ៉ាំច្រើនដែរ។ ការទំពាអាហារម៉ដ្ត ជួយឱ្យក្រពះកិនរំលាយអាហារអស់ៗ ហើយបូករួមនឹងការបញ្ចេញកាកសំណល់ល្អ មិនបន្សល់ទុកឱ្យនៅកកកុញ ចេញជាក្បាលពោះឡើយ។

៣- កុំញ៉ាំអាហារខ្លាញ់ៗ

បើយើងសម្បូរខ្លាញ់ហើយ គួរចៀសវាងអាហារបែបនេះទៀត ព្រោះវារឹតតែឱ្យខ្លាញ់ងាយប្រមូលផ្ដុំនៅកន្លែងសំខាន់ៗដូចជា ក្បាលពោះ ភ្លៅ និងខ្នងត្រង់ខ្សែអាវទ្រនាប់។ អាហារ និងភេសជ្ជៈផ្អែមៗពេកក៏មិនគួរញ៉ាំច្រើនដែរ ហើយយើងគួរតែមានលំហាត់ប្រាណខ្លះៗ តែអ្នកខ្លះច្រើននិយាយថា ព្រឹកចេញទៅធ្វើការ យប់បានចូលដល់ផ្ទះមានពេលឯណា យើងនៅតែឆ្លៀតធ្វើបាននៅចុងសប្ដាហ៍ ដោយបញ្ចេញជាតិពុល និងខ្លាញ់សេសសល់ឱ្យបានមួយភាគធំ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com