Connect with us

គ្រូបង្វឹកនៅ Premier League ម្នាក់ទៀតហើយ ដែលប្រឈមនឹងការបណ្ដេញឆាប់ៗនេះ

អង់គ្លេស៖ លោក Marco Silva អ្នកចាត់ការទូទៅរបស់ក្លិប Everton ប្រឈមមុខនឹងការបណ្ដេញចេញ ដោយគណៈកម្មាធិក្លិប នឹងសម្រេចអនាគតរបស់លោកនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយអតីតគ្រូបង្វឹកលោក David Moyes កំពុងស្ថិតក្នុងការពិចារណាជាអ្នកជំនួសបណ្តោះអាសន្ន។

Silva បានរួចផុតពីការបណ្ដេញចេញម្ដងរួចមកហើយ បន្ទាប់ពីការចាញ់ Norwich City កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ក្នុងដីខ្លួនឯង ប៉ុន្តែលើកនេះមិនទំនងថាគាត់នឹងត្រូវបានសង្គ្រោះជាលើកទី ២ នោះទេ បន្ទាប់ពីការបាក់មុខដោយលទ្ធផល ៥-២ ក្នុងការប្រកួត Merseyside derby នៅ Anfield ដែលធ្វើឱ្យក្លិប ធ្លាក់ដល់តំបន់កាត់ចោល។

បុរសព័រទុយហ្កាល់វ័យ ៤២ ឆ្នាំត្រូវបានគេសួរពីអនាគតរបស់គាត់ បន្ទាប់ពីការបរាជ័យលើកទី៨ របស់ក្រុមរហស្សនាមស្ករតាំងម៉ែក្នុង ១១ប្រកួត ហើយបាននិយាយថា៖ «ខ្ញុំមិនមែនជាបុគ្គលដែលមានសិទ្ធនិយាយពីស្ថានភាពនេះទេ។ អ្នកកំពុងសួរខ្ញុំ ហើយខ្ញុំមិនមានចម្លើយឱ្យទេ»។

ប្រសិនបើគាត់ ចាកចេញពីក្លិបមែន ក្លិបនឹងចរចារជាមួយអតីតគ្រូបង្វឹក លោក David Moyes  ជាដំណោះស្រាយបណ្តោះអាសន្នសិន៕

    Loading...

    ពេញនិយម