Connect with us

Neymar ត្រូវអ្នកគាំទ្រ PSG ស្រែកចំអក មុនការប្រកួតជាមួយ Nantes

បារាំង៖ ក្រុម Paris Saint-Germain បានស្វាគមន៍ FC Nantes នៅកីឡដ្ឋាន Parc des Princes កាលពីថ្ងៃពុធ ក្នុងជំនួបរវាងក្រុមកំពូលទាំង ២ នៃលីហ្គបារាំង តែត្រូវបានគេសង្កេតឃើញថា មុនការប្រកួត ក្រុមអ្នកគាំទ្ររបស់ PSG បានស្រែកចំអក Neymar ។

នៅមុនការប្រកួតនេះ អ្នកគាំទ្រមួយចំនួន បានសម្តែងការមិនសប្បាយចិត្តជាមួយ Neymar ដោយសារកីឡារូបនេះ បានព្យាយាមប្រើលុយកីឡាករ ដើម្បីសម្រួលដល់ការផ្ទេរពីប៉ារីស ទៅអេស្ប៉ាញ។ យោងតាមអ្នកព័ត៌មានរបស់ ESPN បានឱ្យដឹងថា កីឡាករប្រេស៊ីលរូបនេះ ត្រូវបានអ្នកគាំទ្រស្រែកចំអកខ្លាំងៗនៅតំបន់កណ្ដាលកីឡាដ្ឋាន។  នេះមិនមែនជាលើកទីមួយទេដែល Neymar ត្រូវបានអ្នកគាំទ្រក្នុងផ្ទះ Ultras សំដៅទៅលើគាត់។

ទំនាក់ទំនងរវាង Neymar និងអ្នកគាំទ្របានប្រសើរឡើងមួយរយៈ ប៉ុន្តែវាពិតជាពិបាកក្នុងការភ្លេចនូវអ្វីដែលខ្សែប្រយុទ្ធរូបនេះ បានព្យាយាមដកខ្លួនចេញពីប្រទេសបារាំងនៅរដូវក្តៅមុន ហើយអ្នកគាំទ្រជាច្រើនយល់ថា នេះជាទង្វើមិនគួរឱ្យគោរព៕

    Loading...

    ពេញនិយម