Connect with us

ចុងឆ្នាំ២០១៩នេះ កញ្ញា រ៉ាប៊ី បានទិញរថយន្តម៉ាក Lexus NX200t 2015 ពិតជាកាន់តែមានហុងស៊ុយមែន

កាក់កបមែនសម្រាប់កញ្ញា រ៉ាប៊ី ចុងឆ្នាំ២០១៩នេះ

ភ្នំពេញ៖ កាន់តែធ្វើឱ្យប្រិយមិត្តចាប់អារម្មណ៍ទៀតហើយ ជាមួយតារាចម្រៀងបែបយុវវ័យ កញ្ញា រ៉ាប៊ី ម្ចាស់បទ “មាន់ស្រែ” ដែលជាតារាចម្រៀងរបស់ផលិតកម្ម “ថោន” ពេលនេះ កញ្ញា បានទិញរថយន្តស៊េរីទំនើបមួយគ្រឿង សម្រាប់ចុងឆ្នាំ២០១៩នេះ គឺរថយន្តម៉ាក Lexus NX200t 2015 ដែលមានតម្លៃរហូតដល់ទៅជិត ៦ម៉ឺនដុល្លារ។

កញ្ញា រ៉ាប៊ី ក៏មានគម្រោងថា នឹងទិញរថយន្តស៊េរីទំនើបមួយថែមទៀត ដែលមានម៉ាក Lexus RX350 ប៉ុន្តែកញ្ញា បានបញ្ជាក់ប្រាប់មកវិញថា កញ្ញាមិនមានគម្រោងទិញបន្ថែមទៀតនោះទេ ស្របពេលកញ្ញាមានរថយន្តដល់ទៅ២គ្រឿងសម្រាប់ជិះរួចហើយ មួយគ្រឿងគឺម៉ាក Starex និងមួយគ្រឿងទៀតនេះ គឺម៉ាក Lexus RX 330។ កញ្ញា រ៉ាប៊ី បានបញ្ជាក់កាន់តែច្បាស់ថា កញ្ញា ទិញរថយន្តនេះ ជាលុយរបស់កញ្ញាផ្ទាល់ ខំប្រឹងដោយកម្លាំងកាយចិត្តរបស់ខ្លួន មិនមានប្រុសណាចិញ្ចឹម ឬឱ្យលុយកញ្ញានោះឡើយ។

កញ្ញា រ៉ាប៊ី នៅតែបន្តថា៖ “កញ្ញាជាបានទិញ Lexus NX200t 2015 ពិតប្រាកដមែន ហើយក៏មិនមានគម្រោងទិញ Lexus RX350 ទៀតនោះដែរ ព្រោះកញ្ញា ចង់សន្សំលុយម្តង សម្រាប់គ្រួសាររបស់គាត់”។ កញ្ញា រ៉ាប៊ី មានរថយន្តជិះដល់ទៅ២គ្រឿង សម្រាប់ជិះឆ្លាស់គ្នា។ កញ្ញាបានទិញផ្ទះដល់ទៅ៣កន្លែងថែមទៀត សម្រាប់គ្រួសារបងប្អូន។

ទាំងអស់នេះ បានបញ្ជាក់ថាកញ្ញា រ៉ាប៊ី សល់ទ្រព្យសម្បត្តិជិត១លានដុល្លារ ដែលនេះហើយបានជាធ្វើឱ្យមានមតិជាច្រើននាំគ្នាដាក់ការសង្ស័យថា កញ្ញា រ៉ាប៊ី ប្រាកដជាជាមានអ្នកចិញ្ចឹម ប៉ុន្តែដូចកញ្ញា បានបញ្ជាក់ខាងលើរួចមកហើយ គឺកញ្ញាមិនមានអ្នកចិញ្ចឹម ឬប្រុសស្នេហ៍ណាឱ្យលុយនោះទេ៕

   

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម