សប្តាហ៍នេះពិតជាពិសេសជួបជាមួយ នាយ ក្រិន និង លោក គូម៉ា នឹងមកអង្រួនឆាកប្រគំតន្រ្តី “បាកាស”
អីយ៉ា! អ្នកណាខ្លះ ជាហ្វេនរបស់លោក គូម៉ា ថ្ងៃសុក្រ
សប្តាហ៍នេះជួបគ្នាណា
ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាផ្ទុះសំណើច នៅក្នុងសប្តាហ៍នេះ ជួបជាមួយតារាកំប្លែងតូចល្អិត នាយ ក្រិន និងកំពូលតារាចម្រៀងសម្បុរស្រអែម លោក គូម៉ា ដែលនឹងត្រឡប់មកអង្រួនឆាកប្រគំន្ត្រី “បាកាស” សាជាថ្មី នៅក្នុងសប្តាហ៍នេះ។
សប្តាហ៍នេះ ពិតជារញ្ជួយឆាកប្រគំន្ត្រី “បាកាស” អមជាមួយបទចម្រៀងល្បី ញាក់កន្ទ្រាក់អារម្មណ៍ លាយឡំជាមួយភ្លើងពណ៌ខ្វាត់ខ្វែង ពេញស្ទូឌីយោ ម៉ាស៊ីនត្រជាក់ របស់ស្ថានីយទូរទស្សន៍ MYTV ធានាថា ប្រិយមិត្តប្រាកដជាជក់ចិត្ត។
ពិតជាអស្ចារ្យជាងនេះ ប្រិយមិត្ត នឹងបានបន្ធូរអារម្មណ៍ និងរំសាយភាពតានតឹង ជាមួយបទចម្រៀងពីរោះៗ ដែលចូលមកបកស្រាយពីកំពូលតារាចម្រៀងជាច្រើនរូប។ វត្តមានចូលរួមមានដូចជា៖ តារាកំប្លែងនាយ ក្រិន, លោក គូម៉ា និង កញ្ញា លីនដា។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រិយមិត្តនឹងបានជួបជាមួយក្រុមកំប្លែងរបស់ CBS ដែលដឹកនាំសម្តែងដោយលោកតា វ៉ិចទ័រ ផងដែរ។
ស្ថានីយទូរទស្សន៍ MYTV នឹងការផ្សាយផ្ទាល់រៀងរាល់ ថ្ងៃសុក្រ វេលាម៉ោង ៨យប់ តទៅ ដូច្នេះ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍