Connect with us

ច្បាស់ហើយ! កម្ពុជា នឹងប៉ះវៀតណាម នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ខណៈក្រុមការពារតំណែងថៃ ធ្លាក់

កម្ពុជា សូមស្វាគមន៍ក្រុមវៀតណាម និងចូលរួមសោកស្ដាយដល់ក្រុមជើងឯកឆ្នាំទៅមួយផង!

ហ្វីលីពីន៖ ក្រុមវៀតណាម បានប្រកួតស្មើជាមួយក្រុមថៃ ដោយលទ្ធផល ២ ទល់នឹង ២ ។ លទ្ធផលនេះ ធ្វើឱ្យវៀតណាម ឈរនៅលេខ១ ក្នុងពូល B នឹងត្រូវប៉ះជាមួយ ក្រុមគោព្រៃកម្ពុជា នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០។

ក្រុមថៃ ដែលជាក្រុមជើងឯកមេដាយមាសស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ត្រូវធ្លាក់នៅត្រឹមវគ្គសន្សំពិន្ទុ ដោយបញ្ចប់ទៅឈរនៅលេខ៣ មាន ១០ពិន្ទុ។

ចំណែក ១គូទៀត ឥណ្ឌូណេស៊ី បានយកឈ្នះ ឡាវ ដោយលទ្ធផល ៤ ទល់នឹង ០ ។ ឥណ្ឌូណេស៊ី បានបញ្ចប់ទៅដោយឈរនៅលេខ២ មាន ១២ពិន្ទុ។ ដូច្នេះ មីយ៉ាន់ម៉ា ស្ថិតនៅលេខ១ ក្នុងពូល A នឹងប៉ះឥណ្ឌូណេស៊ី នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម