Connect with us

ត្រៀមៗ ក្រុមប៉េតង់បុរសកម្ពុជា បានឡើងវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា២ទល់២

ឈ្ងុយមេដាយមាសបណ្តើរៗ

ស៊ីហ្គេម៖ ពិតជារឿងមួយគួរឱ្យរីករាយ ដោយមុននេះបន្តិច ក្រុមប៉េតង់បុរសកម្ពុជា បានឈ្នះឡាវ ដោយពិន្ទុ ១៣-៧ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងវិញ្ញាសា២ទល់២ ហើយត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាសជាមួយក្រុមថៃ ក្រោយឈ្នះម៉ាឡេស៊ី ១៣-៨ នៅពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។

កីឡាករទាំង២រូបដែលត្រៀមដណ្តើមមេដាយមាសនេះ គឺកីឡាករ សុខ ចាន់មាន និងញ៉ែម បូរ៉ា៕

អត្ថបទ៖ លីន រតនា

    Loading...

    ពេញនិយម