មួយទៀតហើយ! គ្រូ Everton ត្រូវក្លិបបណ្ដេញចេញក្រោយចាញ់ Liverpool
អង់គ្លេស៖ ក្រុម Everton បានបណ្តេញអ្នកចាត់ការ Marco Silva ចេញពីតំណែង បន្ទាប់ពីដឹកនាំបាន ១៨ខែ ដែលពេលនេះក្លិបស្ថិតនៅតំបន់កាត់ចោលក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីចាញ់ Liverpool។
Silva ដែលបានទទួលបន្ទុកកាលពីខែឧសភាឆ្នាំ២០១៨ ដឹកនាំឈ្នះ ២៤ និងចាញ់ ២៤ ក្នុងចំណោម ៦០ ប្រកួត ហើយការបរាជ័យ ៥-២ កាលពីថ្ងៃពុធក្រោមថ្វីជើងក្រុមហង្សក្រហមនៅកីឡដ្ឋាន Anfield គឺជាការប្រកួតចាញ់ទី៩ របស់ពួកគេក្នុងរដូវកាលនេះ ហើយធ្វើឱ្យពួកគេឈរនៅលេខរៀងទី១៨ នៅ Premier League បន្ទាប់ពីចាញ់ ៣លើកជាប់ៗគ្នា។
អតីតខ្សែប្រយុទ្ធ លោក Duncan Ferguson ត្រូវបានដាក់បន្ទុកជាគ្រូបណ្តោះអាសន្ន ហើយនឹងដឹកនាំក្រុមពេលជួប Chelsea នៅថ្ងៃសៅរ៍។ ឥឡូវនេះក្រុមស្ករតាំងម៉ែកំពុងតែស្វែងរកអ្នកចាត់ការទីបួនរបស់ពួកគេចាប់តាំងពីលោក Roberto Martinez ត្រូវបានបណ្តេញចេញពីតំណែងកាលពីខែឧសភាឆ្នាំ ២០១៦៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍