Connect with us

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ កំពុងធ្វើការហ្វឹកហាត់ ត្រៀមខ្លួនជួប វៀតណាម នៅថ្ងៃស្អែក

កម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងជំនួបជាមួយ វៀតណាម នៅថ្ងៃស្អែក

ភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ កំពុងធ្វើការហ្វឹកហាត់ត្រៀមខ្លួនក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសភីលីពីន បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ បានបំបាក់ ប្រទេសម៉ាឡេស៊ីអាយុក្រោម ២២ឆ្នាំ ក្នុងលទ្ធផល ៣:១ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ បានសន្យាថា យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ទោះជា វៀតណាម គេជាក្រុមខ្លាំងក៏ដោយ តែយើងមិនចុះចាញ់នោះទេ យើងប្រាកដជាធ្វើបាន ទោះជាយ៉ាងណាក៏សូមអរគុណដល់អ្នកគាំទ្រផងដែរ ចំពោះការផ្តល់ជាកម្លាំងចិត្តដល់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ។

ប្រិយជាច្រើនកំពុងតែរង់ចាំទស្សនានៅការប្រកួតរវាង ប្រទេសកម្ពុជាអាយុក្រោម ២២ឆ្នាំ និង ប្រទេសវៀតណាមអាយុក្រោម ២២ឆ្នាំ នៅថ្ងៃស្អែកនេះ ហើយក៏សង្ឃឹមថា កម្ពុជា និងកែប្រែប្រវតិ្តសាស្រ្តនេះឱ្យពិភពលោកបានស្គាល់ថា បាល់ទាត់កម្ពុជា មិនងាយស្រួលដូចកាលពីមុននោះឡើយ៕
រូបភាពពី៖ សហព័ន្ធបាល់ទាត់កម្ពុជា

  

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម