Connect with us

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ជួយឧបត្ថម្ភដល់គម្រោងអភិវឌ្ឍន៍នៃមន្ទីរពេទ្យកាល់ម៉ែត ៣ លានដុល្លារអាមេរិក

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយាល់គ្រុប (Royal Group) និង លោកជំទាវ បានជួយឧបត្ថម្ភដល់គម្រោងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត តបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣ លានដុល្លារសហរដ្ឋអាមេរិក ។

នៅព្រឹកមិញនេះ យោងតាមផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពាវនាវឱ្យបងប្អូនជនរួមជាតិ និងមិត្តបរទេស ជួយចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស។

គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ ថវិកាជាង៧០លានដុល្លារអាមេរិកហើយ ដែលប្រមូលបានពីសប្បុរសជននានា ដើម្បីសាងសងអគារ និងបំពាក់ឧបករណ៍ គ្រឿងបរិក្ខារនានានៅមន្ទីរពេទ្យកាល់ម៉ែត។ តាមបញ្ជីឈ្មោះទឹកប្រាក់ដុល្លារមានចំនួន ៧០ ១៩១ ៩៩៤,០០ និងទឹកប្រាក់រៀល ៣២ ១១០ ០០០,០០ បូកសរុបទាំងកញ្ចប់ថវិការដ្ឋ ៣០លានដុល្លារទៀត ដូច្នេះថវិកាសម្រាប់សាងសង់អគារបំពាក់ឧបករណ៍ និងគ្រឿងបរិក្ខានានាមានជាង ១០០លានដុល្លារហើយ៕

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម