Connect with us

Bayern Munich ដកឈ្មោះលោក Pochettino ចេញពីបញ្ជីបេក្ខភាពដែលអាចមកដឹកនាំ

អាឡឺម៉ង់៖ លោក Mauricio Pochettino លែងជាបេក្ខជនដើម្បីកាន់កាប់តួនាទីជាអ្នកចាត់ការដែលទំនេរនៅឯក្លិប Bayern Munich។ នេះបើយោងតាមកាសែត Sport Bild ។

ក្រុមប្រឹក្សារបស់ក្លិបយក្សអាឡឺម៉ង់នៅតែប្រកាន់ជំហរថា អ្នកចាត់ការរបស់ក្លិប Bayern Munich គួរតែចេះនិយាយភាសាអាឡឺម៉ង់ ហើយហេតុផលមួយផ្សេងទៀតគឺ លោកPochettino ខ្វះទស្សនវិជ្ជាច្បាស់លាស់ដែលធ្វើឱ្យគ្រូអាហ្សង់ទីនរូបនេះលែងជាជម្រើសទៀតហើយ។ សារព័ត៌មាន Sport Bild ក៏បានរាយការណ៍នៅថ្ងៃពុធនេះផងដែរថា គ្រូបង្វឹករបស់ PSG លោក ThomasTuchel គឺជាបេក្ខជនស័ក្កិសមដែលចង់បានរបស់ក្លិប Bayern Munich សម្រាប់តំណែងនេះ។

គ្រូបង្វឹក PSG មានទំនាក់ទំនងល្អជាមួយលោក Hansi Flick ដែលជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ Bayern នាពេលបច្ចុប្បន្ននេះ ដែលទំនងរវាងគាត់ទាំង២អាចនឹងបញ្ចុះបញ្ចូលគ្រូដែលកំពុងដឹកនាំក្រុមយក្សបារាំងឱ្យមកអាឡឺម៉ង់វិញបាន៕

    Loading...

    ពេញនិយម