Connect with us

វី ឌីណែត ប្រកាសសារជាថ្មី ត្រូវការស្នេហាពិតប្រាកដ មិនបោកប្រាស់

តោះនៅចាំអីទៀត ទាន់គាត់ប្រកាសរកស្នេហាពិត

ភ្នំពេញ៖ កូនស្រីតារាចម្រៀងសម្លេងស្អក កំពូលស្រែក លោក ហួ ឡាវី កំពុងតែដាក់ប្រកាសស្វែងរកស្នេហាពិតប្រាកដ ខណៈពេលដែលរដូវការចូលមកដល់ ហើយក៏ឃើញតារាចម្រៀងរៀមច្បងជាច្រើនបានចូលរោងការគ្រប់ៗគ្នាទៅហើយ។
កញ្ញា វី ឌីណែត បានធ្វើឱ្យហ្វេនរបស់ខ្លួនចាប់ផ្តើមជ្រួលជ្រើមក្នុងការសុំស្នេហ៍លើកញ្ញា ប៉ុន្តែកញ្ញា មិនបានធ្វើការឆ្លើយតបនិង Comment របស់ប្រិយមិត្តនោះទេ តែនេះក៏នៅមិនទាន់ច្បាស់ការនៅឡើយ រាល់សាររបស់ កញ្ញា វី ឌីណែត។

តារាចម្រៀងរូបស្រស់សោភា កញ្ញា វី ឌីណែត ក៏កំពុងតែទាញយកប្រជាប្រិយភាពពីហ្វេនរបស់ខ្លួន ហើយក៏ស្របពេលរដូវនេះក៏ជារដូវធ្លាក់ខ្យល់ត្រជាក់ផងដែរ ទើបធ្វើឱ្យកញ្ញា ប្រកាសរកស្នេហាពិត ហើយមិនចង់បានស្នេហាលេងសើចនោះឡើយ។
ដូចដែលប្រិយមិត្តបានឃើញរួចមក នៅសាររបស់កញ្ញា វី ឌីណែត ដែលបានបង្ហោះលើបណ្តាញសង្គម Instagram ដោយបានសរសេរដូច្នេះថា “ខ្ញុំគ្រាន់តែចង់បានមនុស្សម្នាក់ដែលគេច្បាស់លាស់នឹងខ្ញុំប៉ុណ្ណោះ ចង់បានស្នេហាមួយពិតប្រាកដ” តែក៏មានប្រិយមិត្តក៏បានសាកសួរថា តើនេះជាការថត MV ឬ?។
បើចង់ដឹងកាន់តែច្បាស់ជាងនេះទៅទៀត ប្រិយមិត្តកុំភ្លេចរង់ចាំមើលថា តើកញ្ញា វី ឌីណែត នឹងបង្ហោះអ្វីប្លែកៗបន្តទៀត ហើយកញ្ញាពិតជាចង់បានស្នេហាពិតប្រាកដមែនឬអត់? ព្រោះមានប្រិយមិត្តកំពុងរង់ចាំចម្លើយពីកញ្ញា៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម