Connect with us

ថៃ ដំណើរការរថយន្តក្រុងដឹកអ្នកដំណើរពីព្រលានយន្តហោះដូនមឿង ទៅស្ថានីយរថភ្លើងលើអាកាស

ទៅថៃលើកនេះចុះនៅព្រលានយន្តហោះណាក៏បាន ព្រោះសុទ្ធតែមានវិធីជៀសពីការកកស្ទះចរាចរណ៍

បាងកក៖ ខ្សែរថយន្តក្រុងថ្មីមួយ ដែលតភ្ជាប់ជាមួយព្រលានយន្តហោះដូនមឿង បន្តទៅកាន់ស្ថានីយរថភ្លើងលើអាកាស (BTS Skytrain) ចំនួន២ ស្ថានីយ ត្រូវបានដំណើរការជាផ្លូវការ។ នេះជាការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។

អាជ្ញាធរដឹកជញ្ជូនថៃ បានឱ្យដឹងថា ខ្សែរថយន្តក្រុងថ្មី A1 ចាប់ផ្ដើមចេញពីព្រលានយន្តហោះដូនមឿង និងឈប់នៅស្ថានីយរថភ្លើងលើអាកាសចំនួន២ នៅ Ratchayothin និង Sena Nikhom ដែលសម្គាល់ដោយខ្សែបៃតង។

អាជ្ញាធរថៃ បន្ថែមថា ខ្សែរថយន្តក្រុងថ្មី ដែលតភ្ជាប់ពីស្ថានីយរថភ្លើងអាកាស ទៅកាន់ព្រលានយន្តហោះដូនមឿង នឹងធ្វើដំណើរតាមផ្លូវអាកាស (Don Muang Elevated Tollway) ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ នៅលើវិថី Vibhavadi Rangsit ។ រថយន្តក្រុង នឹងរង់ចាំអ្នកដំណើរចេញពីព្រលានយន្តហោះដូនមឿង នៅ Gete 6 Terminal 1 ឬក៏ Gate 12 Terminal 2 ៕

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

 

ប្រភព៖ Bangkok Post

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម