Connect with us

តាំងពិព័រណ៍យន្តហោះ នឹងប្រព្រឹត្តទៅនៅភ្នំពេញក្នុងខែនេះ ដោយគាំទ្រពីក្រុមហ៊ុន Boeing

កុំភ្លេចចូលរួមទាំងអស់គ្នា!

ភ្នំពេញ៖ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និង កីឡា នៅថ្ងៃនេះ បានឱ្យដឹងថា រាជធានីភ្នំពេញ នឹងមានការរៀបចំពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ដែលនឹងប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង នាថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០១៩។

ពិព័រណ៍ យន្តហោះ និងបច្ចេកវិទ្យានេះ មានគោលបំណងផ្ដល់ឱកាសឱ្យសិស្សានុសិស្ស និស្សិត យុវជន លោកគ្រូ អ្នកគ្រូ អ្នកជំនាញ និងសាធារណជន ចូលទស្សនាពិព័រណ៍យន្តហោះ និងពិព័រណ៍ស្នាដៃស្រាវជ្រាវ និងនុវានុវត្តន៍ផ្នែកស្ទែម ជាពិសេសទាក់ទងនឹងការផលិតឧបករណ៍អេឡិចត្រូនិកគ្រឿងយន្ត និងបច្ចេកវិទ្យា ព្រមទាំងការសរសេរកូដផ្សេងៗ ស្ដាប់ សាកសួរ ឈ្វេងយល់ដឹងអំពីយន្តហោះ ពីអ្នកជំនាញផ្នែកយន្តហោះ ព្រមទាំងទទួលបានចំណេះដឹង និងបទពិសោធន៍មានតម្លៃពីអាកាសយានិក វាគ្មិន។

រយៈពេល ៣ថ្ងៃនេះ គេនឹងរៀបចំតាំងបង្ហាញឧទ្ធម្ភាចក្រ យន្តហោះបែបឯកជន និងយន្តហោះយោធា ព្រមទាំងមានការប្រកួតយន្តហោះកៅស៊ូ និងការប្រកួតយន្តហោះបញ្ជា នៅកម្ពុជា ផងដែរ។ លើកពីនេះ គេក៏មានវេទិការសំណួរ ចម្លើយ និងការចែករំលែកបទពិសោធន៍ពីអាកាសយានិក និង ស្ដង់ពិព័រណ៍តាំងបង្ហាញស្នាដៃបច្ចេកវិទ្យារបស់យុវជនខ្មែរ និងសិក្ខាសាលាស្ដីពីវិស័យអាកាសចរណ៍យន្តហោះ និង បច្ចេកវិទ្យា ផងដែរ។

ពិព័រណ៍នេះ មានការឧបត្ថម្ភ និងគាំទ្រពីក្រុមហ៊ុន ហេលីស្ការ ខេមបូឌា ក្រុមហ៊ុន ប៊ូអ៊ីញ (Boeing) និងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក្រសួងអប់រំ ព្រមទាំងបញ្ជាការដ្ឋានកងទ័ពជើងអាកាស និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម