Connect with us

“រដ្ឋមន្ត្រីមុាំល្ហុង” ច្នៃរថយន្តរ៉យរ៉យជាច្រើនគ្រឿងបន្ទាប់ពីលក់ដាច់ម៉ាំល្ហុងជាច្រើនកញ្ចប់ជារៀងរាល់ថ្ងៃ

លោករដ្ឋមន្រ្តីលួចខ្សឹបប្រាប់ថាចង់បើកក្រុមហ៊ុនច្នៃឡានវិញ

ភ្នំពេញ៖ ពិតជាអស្ចារ្យមែន ត្រឹមតែជាអ្នកលក់មុាំល្ហុងសោះ ជិះសុទ្ធតែរថយន្តទំនើបម៉ាក រ៉យ រ៉យ កែច្នៃ ពិតជាធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំង ពិសេសទៅលើការតុបរថយន្តដែលកែច្នៃដោយខ្លួនឯងផ្ទាល់ផងនោះ ក៏បានធ្វើឱ្យមហាជនជាច្រើនបានស្គាល់រូបលោក ដែលជាអ្នកមុាំល្ហុងស្រស់ស្អាត។

លោក ម៉ៅ បូរ៉ា ហៅ “រដ្ឋមន្ត្រីមុាំល្ហុង” កំពុងតែដាក់លក់មុាំល្ហុងរបស់ខ្លួនជាមួយការធ្វើដំណើរអមជាមួយរថយន្តដ៏ស្រស់ស្អាតស៊េរីទំនើប ក៏ធ្វើឱ្យមានការភ្ញាក់ពេញទីក្រុងភ្នំពេញ ពិសេសយុវវ័យដែលចូលនៅមុាំល្ហុងរបស់គាត់។
លោក ម៉ៅ បូរ៉ា បានដាក់លក់មុាំល្ហុងនេះអស់រយៈពេលជិត១០ឆ្នាំមកហើយ ក៏មានអតិថិជនជាច្រើនបានគាំទ្រនៅមុាំល្ហុងរបស់លោក ហើយក៏នាំគ្នាសរសើរពីរស់ជាតិផងដែរ ទាំងនេះជាស្នាដៃរបស់លោក ម៉ៅ បូរ៉ា ផ្ទាល់តែម្តង។

ថ្មីៗនេះលោក តាមការសាកសួររបស់ក្រុមការងារ MYTV Plus ម៉ៅ បូរ៉ា បានបញ្ជាក់ប្រាប់ថា “លោកក៏កំពុងតែត្រៀមកែច្នៃរថយន្តបន្ថែមទៀត សម្រាប់ការលក់មុាំល្ហុងរបស់លោក ដើម្បីបំពេញតម្រូវការរបស់អតិថិជន ព្រោះថា ព្រោះពេលនេះកំពុងដាច់ខ្លាំងណាស់ ព្រោះមានអតិថិជន ត្រូវការច្រើន ហួសពីការគិតរបស់លោក បន្ថែមពីលោក ម៉ៅ បូរ៉ា ក៏កំពុងតែជោគជ័យជាមួយអាជីពនេះ ថែមទាំងលោកក៏ជាសិល្បៈករមួយរូបផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម