Connect with us

ពិតជារំភើបមែនទែន បើទោះបីជាការបូកពិន្ទុរ មិនទាន់ចប់ទាំងស្រុង តែរដ្ឋមន្រ្តីក្រសួងអប់រំ ថា សិស្សដែលជាប់និទ្ទេស A ប្រហែលនឹងមានច្រើនជាងឆ្នាំ ២០១៧

ភ្នំពេញ ៖ ដំណើរការនៃការបូកពិន្ទុរតាមប្រព័ន្ធកំព្យូទ័រ បានកំពុងធ្វើឡើងសម្រាប់សិស្សប្រលង បាក់ឌុប ឆ្នាំ២០១៨នេះ ប៉ុន្តែអ្វីដែលមានការកត់សម្គាល់នោះ គឺ តាមរយៈការបូកពិន្ទុរកន្លងមក បង្ហាញថា សិស្សដែលជាប់និទ្ទេស A ប្រហែលមានច្រើនជាងឆ្នាំ ២០១៧ ។


ដកស្រង់សម្តីដោយសារព័ត៌មានក្នុងស្រុក រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន បានលើកឡើងថា សិស្សជាប់និទ្ទេស A ឆ្នាំនេះ នឹងកើនឡើងច្រើនជាងឆ្នាំមុន នោះក៏ព្រោះតែ ឯកឧត្តម មើលឃើញថា ការរឹតបន្តឹងការប្រឡង រយៈពេល ៥ឆ្នាំនេះ បានធ្វើឲ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់ ប្រឹងប្រែងសិក្សាខ្លាំង ដើម្បីទទួលបាននិទ្ទេសល្អ ។


ទោះយ៉ាងណា ឯកឧត្តម មិនទាន់អាចនិយាយបានថាមានចំនួនប៉ុន្មាននោះទេ ខណៈដែលការ ស្រង់ និង បូកពិន្ទុរតាមប្រព័ន្ធកំព្យូទ័រ នៅមិនទាន់បញ្ចប់នៅឡើង ។ កាលពីឆ្នាំ ២០១៧ សិស្ស ដែលបានទទួលនិទ្ទេស A មានចំនួន ៤២៤នាក់ ។
សូមបញ្ជាក់ថា ក្រសួងអប់រំ បានកំណត់សម្រាប់ ពិន្ទុនិទ្ទេសA គឺ ៤២៧ពិន្ទុ ដែលស្មើនឹង៩០ភាគរយ , និទ្ទេសB ត្រូវបានកំណត់៣៨០ពិន្ទុ ដែលស្មើ៨០ភាគរយ ,និទ្ទេសC ត្រូវបានកំណត់៣៣២ពិន្ទុ ដែលស្មើ៧០ភាគរយ , និទ្ទេស D ត្រូវបានកំណត់២៨៥ពិន្ទុ ដែលស្មើនឹង៦០ភាគរយ និងនិទ្ទេសE ត្រូវបានកំណត់២៣៧ពិន្ទុ ដែលស្មើ៥០ភាគរយ នៃពិន្ទុប្រឡងអតិបរមា៥០០ពិន្ទុ។


បើតាមការគ្រោងទុក ក្រសួង នឹងប្រកាសលទ្ធផលប្រឡងបាក់ឌុប នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និង នៅថ្ងៃទី១២ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងតាមបណ្តាខេត្ត ។ ប៉ុន្តែ ការប្រកាសលទ្ធផលនេះ អាចលើកមកថ្ងៃទី៩ និង១០ កញ្ញាវិញ ប្រសិនបើការស្រង់-បូកពិន្ទុ លឿនមុនជាងការរំពឹងទុក។


គួររំលឹកថា ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន១១៥,២៦៨នាក់ ស្រី៥៨,១៥៨ នាក់ និងមានមណ្ឌលប្រឡងចំនួន ១៩៦មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៩៩មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន៩៧មណ្ឌល ត្រូវជា៤,៦៥៥បន្ទប់ ទូទាំងប្រទេស៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម