តើភាពត្រជាក់នៅកម្ពុជា នឹងមានការប្រែប្រួលយ៉ាងណា នៅសប្ដាហ៍នេះ?
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃនេះថា អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែធ្នូ ឆ្នាំ២០១៩ មានសីតុណ្ហភាព ពី ១៧-២៤ អង្សាសេ នៅពេលព្រឹក ក្នុងនោះ ខេត្ត ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តបៃលិន មានភាពត្រជាក់ជាងគេ។ សម្រាប់ពេលរសៀល សីតុណ្ហភាព អាចនៅចន្លោះពី ២៤-៣០ អង្សាសេ។
បើធៀបនឹងការព្យាកររបស់ក្រសួង កាលពីសប្ដាហ៍មុន សីតុណ្ហភាពត្រជាក់នៅកម្ពុជា ពុំមានការប្រែប្រួលខ្លាំងឡើយ។ យ៉ាងណាមិញ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រសួងបានព្យាករថា សីតុណ្ហភាព អាចកើនឡើងក្ដៅវិញបន្តិច ក្នុងនោះ ខេត្តនៅជាប់ក្បែរតំបន់ភ្នំដងរែក និងខ្ពង់រាប សីតុណ្ហភាព ពេលពេលព្រឹក មានពី ២១-២៣ អង្សាសេ និងពេលរសៀល ពី ២៨-៣១ អង្សាសេ។ ចំណែក ខេត្តនៅវាលទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ សីតុណ្ហភាព ពេលព្រឹក មានពី ២២-២៥ អង្សាសេ និងពេលរសៀល មានពី ២៩-៣២ អង្សាសេ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍