Connect with us

បម្រែបម្រួលអាកាសធាតុធ្វើឱ្យត្រីសមុទ្រតាមតំបន់ជាច្រើនប្រឈមនឹងកង្វះអុកស៊ីសែន

ត្រីសមុទ្រកំពុងប្រឈមនឹងគ្រោះថ្នាក់ហើយ

សង្គម៖ កាលពីពេលថ្មីៗនេះ អ្នកជំនាញដែលរកឃើញដោយ The International Union for Conservation of Nature(IUCN) បានបង្ហាញថាកម្រិតអុកស៊ីសែននៅក្នុងទឹកសមុទ្របានធ្លាក់ចុះយ៉ាងខ្លាំងដោយសារបម្រែបម្រួលអាកាសធាតុ។

ទឹកត្រជាក់ផ្ទុកនូវកម្រិតអុកស៊ីសែនខ្ពស់ ប៉ុន្តែកម្តៅផែនដីបានធ្វើឱ្យអុកស៊ីសែនក្នុងសមុទ្រថយចុះគួរឱ្យកត់សម្គាល់ អុកស៊ីសែនប្រមាណ ៣-៤% ត្រូវបានបាត់បង់នៅចុងសតវត្សរ៍នេះ។យោងតាមរបាយការណ៍អង្គការបានឱ្យដឹងថាតំបន់ត្រីងាប់ជាច្រើនបានកើនឡើងដោយសារកង្វះអុកស៊ីសែន បញ្ហានេះបានធ្វើឱ្យលំនឹងជីវិតសត្វដែលរស់នៅក្នុងសមុទ្រមានភាពច្របូកច្របល់ជាហេតុធ្វើឱ្យប៉ះពាល់ដល់សកម្មភាពជលផល និង សហគមន៍តាមឆ្នេរសមុទ្រងាយរងគ្រោះបំផុត៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម