Connect with us

កូនលោកពៅ គីសាន់ តំណក់ឈាមតែមួយគត់របស់នាយ ឆើត ប្តេជ្ញាធ្វើការងារជួយសង្គមដើម្បីជាគំរូក្នុងវិស័យសិល្បៈ

សិល្បករខ្មែរដែលមានលទ្ធភាពដែលខំជួយដល់សង្គមពិតជាមានមិនច្រើនទេ

ភ្នំពេញ៖ ថ្មីៗនេះតារាសម្តែង និងកំប្លែងលោក គីសាន់ រ៉ៃយ៉ា ទោះជាលោកមានការមមាញឹកជាមួយសិល្បៈក៏ដោយ លោកមិនភ្លេចនោះទេ ជាមួយការងារសង្គម លោកបានឆ្លៀតពេលធ្វើការងារសប្បុរសធម៌ បានយកសម្ភារៈសិក្សាមួយចំនួន ព្រមទាំងគ្រឿងបរិភោគ ចែកជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សា កោះថ្កូវ ស្រុកជលគិរីខេត្តកំពង់ឆ្នាំង។

យោងតាមហ្វេសប៊ុករបស់លោក គីសាន់ រ៉ៃយ៉ា ដែលជាតំណត់ឈាមតែមួយគត់របស់តារាសម្តែង និងកំប្លែងលោក ពៅ គីសាន់ ហៅ នាយឆើត បានភ្ជាប់រូបភាពជាច្រើនសន្លឹកមានទាំងសម្ភារសិក្សា គ្រឿងបរភោគ ក៏វត្តមាន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ផងនោះ តារាសម្តែងពូកែសម្ដីរ សម្រស់បាន លោក រ៉ៃយ៉ា បានបញ្ជាក់ប្រាប់ MYTV Plus ដូច្នេះថា “ទាំងអស់នេះជាទឹកចិត្តរបស់លោក និងក្រុមការងារ បាននាំយកនៅសម្ភារសិក្សា និង គ្រឿងបរិភោគខ្លះៗជូនដល់ក្មួយៗ ទាំងអស់នេះមិនមែនជាចំណែកលោកទាំងអស់នោះឡើយ ប៉ុន្តែជាការចូលរួមចំណែករបស់បងប្អូននានា ដែលស្រលាញ់អំពើល្អដោយបរិច្ចាគតាមរយៈរូបលោកប្រមាណជិត២០នាក់”។

បញ្ជាក់ផងដែរថា តារាសម្ដែងលោក គីសាន់ រ៉ៃយ៉ា ក៏ទើបតែលើកមុខប្រទេសកម្ពុជាតាមរយៈការចេញទៅសម្ដែងនៅប្រទេសជប៉ុន ដែលបានបង្ហាញពីសិល្បៈវប្បធម៌ខ្មែរ ដ៏ផូរផង់លើឆាកអន្ដរជាតិប៉ុន្មានខែមុននេះ លោកក៏មានភាពជំនឿជឿជាក់ និងការប្ដេជ្ញាចិត្ត បញ្ជាក់យ៉ាងមុតមាំថា យើងអាចធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់៕

   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម