ក្រោយចាញ់ ManUtd គ្រូ Pep ថា ManCity ប្រហែលជាមិនអាចប្រជែងជាមួយក្រុមធំៗនៅអឺរ៉ុបឡើយ
អង់គ្លេស៖ លោក Pep Guardiola បានបង្ហើបថា Manchester City ប្រហែលជាមិនអាចប្រកួតប្រជែងជាមួយក្រុមល្អៗនៅតំបន់អឺរ៉ុបឡើយ ហើយត្រូវតែទទួលយកការពិតនោះ។
ក្រុមរបស់ Pep បានចាញ់ក្រុមគូប្រជែងក្នុងស្រុក Manchester United ក្នុងលទ្ធផល ២-១ នៅ Premier League កាលពីថ្ងៃសៅរ៍ និងតាមពីក្រោយក្រុម Liverpool ដល់ទៅ ១៤ ពិន្ទុ ខុសពីរដូវកាលមុនដែល ManCity បានឈ្នះពានរង្វាន់ក្នុងស្រុក៣ និងរក្សាតំណែងជើងឯក ប៉ុន្តែបានចាញ់ ៤ប្រកួតក្នុងឆ្នាំ ២០១៩-២០។
លោក Guardiola មានប្រសាសន៍ថា៖ «យើងត្រូវតែកែលម្អ និងទទួលយកវា ហើយឈានទៅមុខទៀត។ Manchester United មានទាំងគុណភាពការពារ និងការវាយលុក។ នោះគឺជាកម្រិតដែលយើងត្រូវប្រឈមមុខជាមួយ Liverpool, Manchester United, Barcelona, Real Madrid, Juventus ពួកគេជាក្រុមដែលយើងត្រូវប្រឈម ហើយការពិតគឺប្រហែលជាយើងមិនអាចប្រកួតប្រជែងជាមួយពួកគេបានទេ»។
គួររំលឹកផងថា Manchester City បានឈ្នះពានរង្វាន់លីហ្គកំពូល ២ឆ្នាំជាប់គ្នាលើកដំបូងរបស់ពួកគេក្នុងឆ្នាំ ២០១៧-១៨ ជាមួយនឹងការបំបែកឯតទគ្គកម្ម ១០០ពិន្ទុ ប៉ុន្តែត្រូវបានផ្តួលដោយក្រុម Liverpool នៅ Champions League វគ្គ ១៦ក្រុមចុងក្រោយ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍